ក្រុមកីឡាករកម្ពុជាធ្វើពិធីដង្ហែក្បូនតាមដងវិថី (Video Inside)

ក្រុមកីឡាកររបស់កម្ពុជាដែលទើបទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើក ទី៣១ក្នុងប្រទេសវៀតណាម បានវិលត្រឡប់មកប្រទេសកម្ពុជាវិញជាមួយនឹងការធ្វើក្បួន ដង្ហែមួយយ៉ាងគគ្រឹកគគ្រេងតាមវិថីនានាក្នុងរាជធានីភ្នំពេញ។ ពិធីដង្ហែក្បួននេះ បានបង្ហាញនូវទង់ស៊ីហ្គេមដែលកម្ពុជាត្រៀមនឹងធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ ក្នុងឆ្នាំ២០២៣។

កម្ពុជាបានដណ្ដើមបានមេដាយចំនួន៦៣គ្រឿង និងក្នុងចំណោមមេដាយទាំងនោះ រួមមាន មេដាយមាស៩គ្រឿង, មេដាយប្រាក់១៣គ្រឿងនិងមេដាយសំរិទ្ធ៤១គ្រឿង។  បើប្រៀបធៀបនឹងមេដាយដែល ដណ្តើមបានក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០នៅហ្វីលីពីន, កម្ពុជាដណ្តើមមេដាយ សរុបត្រឹម៤៦គ្រឿងប៉ុណ្ណោះ ក្នុងនោះមានមេដាយមាស៤, ប្រាក់៦និង សំរឹទ្ធ ៣៦។ 

ក្នុងចំណោមមេដាយ ៦៣គ្រឿង ដែលកម្ពុជាទទួលបានពីព្រឹត្តិការណ៍ កីឡាស៊ី ហ្គេមនេះ គឺក្នុងកីឡាវ៉ូវីណាម កម្ពុជាទទួល បានមេដាយមាស ៣ គ្រឿង, មេដាយប្រាក់ ២ និងមេដាយសំរឹទ្ធ ៩ គ្រឿង។ ចំណែក កីឡា ប៊ូល និងប៉េតង់, កម្ពុជាឈ្នះមេដាយមាស២, ប្រាក់ ២ និងសំរឹទ្ធ ៣គ្រឿង។ ចំពោះកីឡាឃីក បុកស៊ីង កម្ពុជាឈ្នះមេដាយមាស១, ប្រាក់ ៣ និងសំរឹទ្ធ ១គ្រឿង។ ក្នុងកីឡាចំបាប់, កម្ពុជា ឈ្នះមេដាយមាស១, ប្រាក់ ១ និងសំរឹទ្ធ៦ គ្រឿង។ រីឯកីឡាប្រដាល់គុនខ្មែរ, កម្ពុជា ឈ្នះ មេដាយមាស ១ និងមេដាយសំរឹទ្ធ ៦គ្រឿង, ចំណែកកីឡាកីឡាតេក្វាន់ដូ WT កម្ពុជា ឈ្នះ មេដាយមាស១, ប្រាក់ ១ និងសំរឹទ្ធ ៣គ្រឿង។ ចំណែកកីឡាដទៃទៀត កម្ពុជាឈ្នះបានមេ ដាយប្រាក់និងមេដាយសំរិទ្ធ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner