ស្រូវអង្ករកម្ពុជារំពឹងឡើងថ្លៃដោយសារវិបត្តិសង្គ្រាមអ៊ុយក្រែន (Video Inside)

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានថ្លែងថាតម្លៃស្រូវនៅកម្ពុជានឹងឡើងថ្លៃពី១០% ទៅ១៥% ស្របពេលពិភពលោកកំពុងខ្វះស្បៀងអាហារ ។

ឧកញ៉ា សុង សារ៉ន ដែលជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជានៅថ្ងៃទី២៤ ខែឧសភានេះ បាន ថ្លែងរំពឹងថា នៅរដូវប្រមូលផលស្រូវប្រាំងក្នុងកំឡុងពេលខែកក្កដា-សីហាខាងមុខនេះ តម្លៃ ស្រូវនៅកម្ពុជា នឹងឡើងថ្លៃយ៉ាងហោចណាស់ពី១០% ទៅ១៥% ដោយសារបច្ចុប្បន្ននេះ តម្លៃ អង្ករលើទីផ្សារអន្តរជាតិ បានហក់ឡើងថ្លៃប្រមាណ១០%។

លោកបានថ្លែងថាប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែនដែលកំពុងមានសង្គ្រាមនេះ គឺជាប្រទេសដែលផលិតស្រូវសាឡីសម្រាប់នាំចេញទៅអឺរ៉ុបច្រើនជាងគេ និងនាំចេញទៅប្រទេស មួយចំនួនទៀតនៅទ្វីបអាហ្រ្វិក។ លោកបានបញ្ជាក់ថាវិបត្តិនៃសង្គ្រាម បានបណ្តាលឱ្យតម្លៃស្រូវសាឡីកើនឡើងខ្លាំងរហូតដល់៣០%។

ជុំវិញបញ្ហាកង្វះស្បៀងអាហារលើពិភពលោកនេះ ឧកញ៉ា សុង សារ៉ន បានបញ្ជាក់ថា ក្នុងនាមជាប្រទេសផលិតអង្ករសម្រាប់នាំចេញ កម្ពុជាកំពុង សម្រុកនាំចេញអង្ករទៅកាន់ ទីផ្សារអន្តរជាតិ ជាពិសេសអឺរ៉ុប បើទោះជាតម្លៃដឹកជញ្ជូនកើនឡើងក៏ដោយ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner