កម្មករនិយោជិតទទួលបានច្បាប់សម្រាកចូលរួមបោះឆ្នោត (Video Inside)

រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាកដើម្បីទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំនិងសង្កាត់ដែលនឹងមកដល់រយៈពេល១២ថ្ងៃទៅមុខទៀតនេះ។

យោងតាម លិខិតទីស្តីការគណរដ្ឋមន្ត្រី, រាជរដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍ឱ្យកម្មករនិយោជិត ឈប់សម្រាកទៅបោះឆ្នោតនាថ្ងៃទី៥មិថុនាខាងមុខនេះ។

លិខិតបានបញ្ជាក់ថាកម្មករនិយោជិតនឹងត្រូវឈប់សម្រាក១ថ្ងៃមុនថ្ងៃបោះឆ្នោត និងឈប់សម្រាកមួយថ្ងៃទៀតក្រោយថ្ងៃបោះ ឆ្នោត ដោយការរក្សាប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗជាដដែល។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner