មនុស្ស១៥ម៉ឺននាក់ត្រូវបានចេញឯកសារបញ្ជាក់អត្តសញ្ញាណ ដើម្បីចូលរួមបោះឆ្នោត (Video Inside)

មនុស្សជាង ១៥ម៉ឺននាក់ ត្រូវបានគេចេញឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់ជួយឱ្យមាន លទ្ធភាពនៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះបាន។

គួរបញ្ជាក់ថា ដើម្បីអាចបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ ២០២១ និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព។ ប្រសិនបើប្រជា ពលរដ្ឋមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬខូច អស់សុពលភាព បាត់ ឬកែតម្រូវ, សាមីខ្លួនអាចស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតពី គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និងអាជ្ញាធរឃុំ សង្កាត់ នៃឃុំ សង្កាត់ដែលខ្លួនត្រូវបោះឆ្នោត ដើម្បី យកទៅប្រើប្រាស់នៅថ្ងៃបោះឆ្នោត ខណៈការស្នើសុំនេះមានរយៈពេល៣០ថ្ងៃ ចាប់ពី ថ្ងៃទី៥ ខែឧសភា រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។

អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បានថ្លែងថា ក្នុងពេលយុទ្ធនាការឃោសនាបោះ ឆ្នោតកំពុងតែដំណើរការនេះ, គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត បានរៀបចំចេញ ជាឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋដែលមានបញ្ហាបាត់ ឬខូច អត្តសញ្ញាណ ប័ណ្ណ ដែលមិនអាចប្រើ ប្រាស់បានក្នុងពេលបោះឆ្នោតនោះ បាន​ចំនួនជាង១៥ម៉ឺននាក់ហើយ ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner