សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលដឹកនាំគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងដាវ៉ូស ប្រទេសស្វីស

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចាកចេញពីទីក្រុងដាវ៉ូស ប្រទេសស្វីស ក្នុងដំណើរនិវត្តន៍មកកាន់មាតុភូមិវិញ បន្ទាប់ពីបញ្ចប់ការអញ្ជើញចូលរួមក្នុង វេទិកា សេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២២។

តាមរយៈសារសំឡេងពិសេសផ្ញើជូនជនរួមជាតិ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ សម្តេច តេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់បងប្អូន ជនរួមជាតិ រស់នៅប្រទេសស្វីស ក៏ដូចជា រស់នៅ តាមបណ្តាប្រទេសនានា ក្នុងតំបន់អឺរ៉ុប និងអង់គ្លេស ដែលបានមកទទួលស្វាគមន៍ដំណើរ អញ្ជើញដល់ របស់សម្តេច និងគណៈប្រតិភូ ព្រមទាំងបានចូលរួមសំណេះសំណាលជាមួយ សម្តេចដោយភាពស្និទ្ធស្នាល រាក់ទាក់ និងក្តីនឹករលឹកជាទីបំផុត។

សម្តេចក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសដែលបានគាំទ្ររាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច ដែលជាកម្លាំងស្មារតីជាតិដ៏ ធំមួយ ជំរុញវឌ្ឍនភាពជាតិកម្ពុជា។សម្តេចតេជោបានបញ្ជាក់ ថា សម្តេចនឹងអាចធ្វើដំណើរទៅកាន់ តំបន់អឺរ៉ុបជាថ្មី អាចនៅក្នុ្ងងអំឡុងខែធ្នូ ឆ្នាំ២០២២នេះ ទៅកាន់ទីក្រុងព្រុចសែល ប្រទេស ប៊ែលហ្សិក ដើម្បីចូលរួមអបអរសាទរខួនអនុស្សាវរីយ៍លើកទី ៤៥ឆ្នាំ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងអាស៊ាន និងសហភាពអឺរ៉ុប ៕ ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner