ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងបរិស្ថាន ផ្ញើសារលិខិតជូនពរសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងឱកាសប្រារព្ធខួបកំណើតជន្មាយុគម្រប់៨៨ ឈានចូល ៨៩ឆ្នាំ

ភ្នំពេញ ៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងបរិស្ថាន ផ្ញើសារលិខិតជូនពរសម្ដេចអគ្គ មហា ពញាចក្រី ហេង សំរិន ប្រធានរដ្ធសភា ក្នុងឱកាសប្រារព្ធខួបកំណើត ជន្មាយុគម្រប់៨៨ ឈានចូល ៨៩ឆ្នាំ ដែលមានខ្លឹមសារដូចខាងក្រោម ៖

យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងបរិស្ថាន សូមសម្តែងនូវ សេចក្តីសោមនស្សរីករាយឥតឧបមា និងសូមគោរពជូននូវសព្ទសាធុការពរ បវរសួស្តី សិរីមង្គល ជូនចំពោះ សម្ដេចអគ្គមហាពញាចក្រី ក្នុងឱកាសប្រារព្ធខួបកំណើត ជន្មាយុគម្រប់៨៨ ឈានចូល ៨៩ឆ្នាំ នាពេលខាងមុខនេះ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ ជន្មាយុ យឺនយូរ កម្លាំងមាំមួន ដើម្បីបន្តដឹកនាំស្ថាប័នរដ្ឋសភា ឱ្យសម្រេច បាននូវជោគជ័យថ្មីៗបន្ថែម ទៀត។

ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំបាទសូមសម្តែងនូវអំណរសាទរចំពោះសមិទ្ធផលដ៏ធំធេងដែល សម្ដេចអគ្គមហាពញាចក្រី បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ ចិត្ត បញ្ញា និងស្មារតី ក្នុងការ ពុះពាររាល់ឧបសគ្គ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជនឱ្យទទួលបាន នូវសុខសន្តិភាព ស្ថិរភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនជឿនលឿន ឥតឈប់ឈរលើគ្រប់វិស័យ ដែលធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាមានភាពសម្បូរសប្បាយ និងទទួលបាននូវកិត្តិសព្ទល្បីល្បាញ ទាំងក្នុងតំបន់ និងពិភពលោក។

ជាថ្មីម្ដងទៀត ខ្ញុំបាទសូមបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតា រក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការ ជូនចំពោះ សម្តេច អគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវឡា ព្រមទាំងបុត្រា បុតី ចៅប្រុស ចៅសី ជាទីស្រឡាញ់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមសម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភានៃព្រះរាជាណាចកកម្ពុជា មេត្តាទទួលនូវសេចក្តីគោរពដ៏ជ្រាលជ្រៅ និងភក្តីភាពដ៏ស្មោះស្ម័គ្របំផុតពីយើងខ្ញុំទាំងអស់គ្នា៕ ដោយ៖គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner