ជនជាតិបរទេសម្នាក់លោតពីលើការដ្ឋានសំណង់ជាន់ទី២ បណ្តាលឱ្យស្លាប់ភ្លាមៗ

ភ្នំពេញ ៖ បុរសជនជាតិបរទេសម្នាក់ បានរត់ចេញពីផ្ទះសំណាក់ រួចឡើងលើការដ្ឋានសំណង់ ជាន់ទី២ លោតទម្លាក់ខ្លួន បណ្តាលឱ្យបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗកាលពីវេលាទាបភ្លឺ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នៅតាមផ្លូវបេតុងលេខ១០៧ នៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

ជនបរទេសស្បែកសខាងលើនេះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយទេ មានអាយុប្រហែលជាង ៣០ឆ្នាំ ស្លៀកខោកជើងខ្លី ពាក់អាវយឺតដៃខ្លី។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា កាលពីយប់ថ្ងៃទី២៤ ខែឧសភា គេឃើញ ជនរងគ្រោះចូលទៅដេកនៅបន្ទប់ផ្ទះសំណាក់យុីហោ សុភ័ស្ត ភួង ដែលស្ថិតនៅក្បែរនោះ ស្រាប់តែ នៅយប់រំលងអធ្រាត្រ ជនជាតិបរទេសរូបនេះ ដុតកម្រាលពូក ខ្នើយ ឆេះក្នុងបន្ទប់ហើយ រត់ឆ្លង កាត់លើដំបូលផ្ទះ ឡើងទៅលើកាដ្ឋានសំណង់ជាន់ទី២ ហើយលោតទម្លាក់ខ្លួន បណ្តាល ឱ្យស្លាប់ ភ្លាមៗ។ តែភ្លាមៗនោះ ពុំមាននរណាម្នាក់ ហ៊ានចេញមកមេីលឡេីយរហូត ភ្លឺច្បាស់ទេីបឃើញ ច្បាស់ថាជាករណីធ្វើអត្តឃាត។

កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវអំពីករណីអត្តឃាតនេះ៕ ដោយ ៖ ឆៃហួត និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner