ម៉ាឡេស៊ីហាមឃាត់ការនាំចេញសាច់មាន់

ម៉ាឡេស៊ី៖រដ្ឋាភិបាលម៉ាឡេស៊ីបានជួបជាមួយក្រុមហ៊ុនផលិតសាច់មាន់ធំៗនៅក្នុងប្រទេស ដើម្បី ពិភាក្សាអំពីការឧបត្ថម្ភធន និងធានាបាននូវការបន្តផ្គត់ផ្គង់ក្នុងស្រុក ខណៈដែលប្រទេសនេះ បានងាកមកចាត់វិធានការហាមឃាត់ការនាំចេញសាច់មាន់។

កាលពីថ្ងៃចន្ទទី២៤ ខែឧសភា រដ្ឋមន្ត្រីក្រសួងកសិកម្ម និងឧស្សាហកម្មចំណីអាហាររបស់ម៉ាឡេស៊ី បានជួបប្រជុំជាមួយក្រុមហ៊ុនផលិតកម្ម និងក្រុមហ៊ុនចិញ្ចឹមសត្វចំនួន១២ រួមមានទាំងក្រុមហ៊ុន Leong Hup Poultry Farm Sdn, ក្រុមហ៊ុន HLRB Broiler Farm Sdn ក្រុមហ៊ុន PWF Corporation Bhd និងសហព័ន្ធសមាគមកសិករចិញ្ចឹមសត្វម៉ាឡេស៊ី បន្ទាប់ពីកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីបានពិភាក្សាអំពីការហាមឃាត់ការនាំចេញសាច់មាន់នេះ។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Ismail Sabri Yaakob កាលពីថ្ងៃចន្ទបានបញ្ជាឱ្យប្រទេសម៉ាឡេស៊ីបញ្ឈប់ការនាំចេញសាច់មាន់ដែលមានចំនួន ៣,៦លានក្បាលក្នុងមួយខែចាប់ពីថ្ងៃទី១ ខែមិថុនាតទៅ និងបញ្ជាឱ្យមានការបើកការស៊ើបអង្កេត លើការចោទប្រកាន់លើការកំណត់តម្លៃលក់ដោយក្រុមពួកឈ្មួញ៕
ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner