អាល្លឺម៉ង់ផ្តើមបញ្ជាទិញវ៉ាក់សាំង សម្រាប់អ្នកដែល ប៉ះពាល់អ្នកជំងឺអុតស្វា

អាល្លឺម៉ង់៖ប្រទេសអាល្លឺម៉ង់បានបញ្ជាទិញវ៉ាក់សាំង Bavarian Nordic ចំនួន ៤០,០០០ដូស ដើម្បី ត្រៀមចាក់អ្នកដែលបានប៉ះពាល់អ្នកជំងឺអុតស្វា ប្រសិនបើការផ្ទុះឡើងនៅក្នុងប្រទេស អាល្លឺម៉ង់កាន់តែធ្ងន់ធ្ងរ ខណៈមន្ត្រីកំពុងដាក់វិធានការណ៍ប្រុងប្រយ័ត្នផ្សេងទៀតសម្រាប់ពេលនេះ។

រដ្ឋមន្ត្រីសុខាភិបាលអាល្លឺម៉ង់លោក Karl Lauterbach បានប្រាប់សន្និសីទសារព័ត៌មាន កាលពី ថ្ងៃទី២៤ ឧសភាថា វិធានការដូចជាការណែនាំឱ្យនៅដាច់ដោយឡែកពីគេរយៈពេល ២១ថ្ងៃ សម្រាប់ អ្នកឆ្លងជំងឺនេះ នាពេលបច្ចុប្បន្នគឺគ្រប់គ្រាន់ដើម្បីគ្រប់គ្រងការផ្ទុះឡើង។

លោក Lothar Wieler ប្រធានវិទ្យាស្ថាន Robert Koch របស់ប្រទេសអាល្លឺម៉ង់ ទទួលបន្ទុក ជំងឺឆ្លង បាននិយាយ ថា រហូតមកដល់ពេលនេះ មានករណីចំនួនប្រាំ នៅក្នុងប្រទេសអាល្លឺម៉ង់ ខណៈដែលពួកគេសុទ្ធតែជាបុរសទាំងអស់។

គួរបញ្ជាក់ថា monkeypox គឺជាមេរោគដែលអាចបណ្តាលឲ្យមានរោគសញ្ញាគ្រុនក្តៅ, ឈឺខ្លួន និងមានកន្ទួលធំៗនៅលើស្បែក។ អង្គការសុខភាពពិភពលោក កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសថា ខ្លួនកំពុងតាមដានការវិវដ្តនៃមេរោគនេះ នៅក្នុងប្រទេសដែលមិនធ្លាប់កើតមាន នូវជំងឺនេះ៕ប្រែសម្រួល៖សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner