កូវីដ-១៩៖ ថៃបន្តឆ្លងជិត៥ពាន់នាក់ ខណៈវៀតណាមជាង ១ពាន់នាក់ទៀត

បាងកក៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០២២ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៤,៩២៤ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

២៤ម៉ោងចុងក្រោយនេះដែរ វៀតណាម បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ១,៣៤៤ករណី។
សម្រាប់ករណីស្លាប់មនុស្សព្រោះកូវីដ១៩វិញ ថៃថា មានស្លាប់៣៧នាក់ទៀត ខណៈវៀតណាមមានស្លាប់២នាក់ទៀត។

ថៃមានករណី COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៤,៤២៩,៦៧៤ករណី ក្នុងនោះមានអ្នកស្លាប់ ២៩,៨៨១នាក់ និងអ្នកជាសះស្បើយឡើងវិញគឺ ៤.៣៥លាននាក់ គិតត្រឹមព្រឹកថ្ងៃទី២៦ ឧសភា។

វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៧១២,៧៣៣នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,៤១៤,៨៦២នាក់ និងស្លាប់សរុបចំនួន ៤៣,០៧៨នាក់ គិតត្រឹមយប់ថ្ងៃទី២៥ ឧសភា៕ ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner