លោក វ៉្លាឌីមៀ ពូទីន ចុះសួរសុខទុក្ខទាហានរងរបួសក្នុងអំឡុងសង្គ្រាមនៅអ៊ុយក្រែន

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក សឺហ្គេ ស៊យហ្គូ បានទៅសួរសុខទុក្ខដោយផ្ទាល់ទាហានមួយចំនួនដែលរងរបួស ក្នុងអំឡុងមានជម្លោះក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃពុធសប្តាហ៍នេះ។

បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់មន្ទីរពេទ្យយោធាកណ្តាលនៅទីក្រុងម៉ូស្គូ លោក ពូទីន បាននិយាយថា កងទ័ពទាំងអស់ដែលត្រូវបានដាក់ពង្រាយនៅក្រៅប្រទេស និងក្រុមគ្រួសារនៃអ្នកស្លាប់ គួរតែត្រូវបានផ្តល់សំណង។

ជាមួយគ្នានេះ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ប៉េកូវ បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃពុធថា កាលវិភាគរបស់លោក ពូទីន អនុញ្ញាតឱ្យគាត់ទៅជួបផ្ទាល់នៅពេលនេះ និងថា លោកប្រធានាធិបតីបានចូលរួមដោយផ្ទាល់ ក្នុងការត្រួតពិនិត្យជំនួយទាំងអស់ដែលផ្តល់ដល់ទាហានរុស្ស៊ី។

រូបថត និងវីដេអូដែលត្រូវបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញឱ្យឃើញលោក ពូទីន និងលោក ស៊យហ្គូ ស្លៀកពាក់អាវធំពណ៌ស ដោយបាននិយាយជាមួយបុគ្គលិកពេទ្យ និងទាហានដែលរងរបួស ដែលភាគច្រើនបាននិយាយថា ពួកគេចង់ត្រលប់ទៅកាន់សមរភូមិវិញ៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner