ហែម គិរី៖ លទ្ធផលឈ្នះមេដាយនៅវៀតណាម ជាក្តីរំពឹងដ៏ល្អសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣

អត្តពលិកកីឡាហែលទឹកកម្ពុជាបានឈ្នះមេដាយសំរិទ្ធមួយគ្រឿងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១នៅប្រទេសវៀតណាម បំណែកកំណាត់ត្រាជាង៤០ឆ្នាំ ដែលខកខានឈ្នះមេដាយ ក្នុងព្រឹត្តិការណ៍ប្រកួតអន្តរជាតិផ្លូវការកម្រិតតំបន់ ចាប់តាំងពីសហព័ន្ធក៏កើតឡើងវិញ ក្រោយរបបប្រល័យពូជសាសន៍ប៉ូលពត។

លោក ហែម គិរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក បានចាត់សមិទ្ធផលមេដាយសំរិទ្ធដែលអត្តពលិករបស់ខ្លួនដណ្តើមបានលើកដំបូងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ ជាសញ្ញាមួយដ៏ល្អ នឹងជាក្តីសង្ឈឹមក្នុងការប្រជែងដណ្តើមមេដាយជូនកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សូមរំលឹកថា បើគិតពីការក៏កើតឡើងវិញ របស់សហព័ន្ធខ្មែរកីឡាហែលទឹក ក្រោយរបបប្រល័យពូជសាសន៍ប៉ុលពត ចាប់តាំងពីលោកព្រឹទ្ធិចារ្យហែម ថុន ជាអគ្គលេខាធិការ បន្តមកដល់លោក ហែម គិរី ជាអគ្គលេខាធិការ គឺមានរយៈពេលជាង៤០ឆ្នាំហើយ ប៉ុន្តែប្រភេទកីឡាមួយនេះ ទើបតែដណ្តើមបានមេដាយបានលើកដំបូងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ក្នុងឆ្នាំ២០២២។

គួរបញ្ជាក់ថា មេដាយសំរិទ្ធ១គ្រឿងដែលអត្តពលិកហែលទឹកកម្ពុជាដណ្តើមលើកដំបូងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមជូនកម្ពុជា លើវិញ្ញសា surface relay mens ហែលជាក្រុម 200m x 4 ដែលមានសមាសភាពកីឡាករចំនួន៤នាក់ គឺកីឡាករលឹម កែវ ឧត្តម លឹម សុខវឌ្ឍន៍នន្ទទួន ទិត្យ សត្យា និងឆោម ច័ន្ទ ថុន៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner