សហរដ្ឋអាមេរិក អឺរ៉ុប និងអង់គ្លេសចាប់ផ្តើមក្របខ័ណ្ឌគាំទ្រការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស បានចាប់ផ្តើមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ ដើម្បីធ្វើការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្រ្គាមដែលត្រូវបានចោទប្រកាន់លើកងកម្លាំងរុស្ស៊ីនៅអ៊ុយក្រែន។ ការបង្កើតក្រុមប្រឹក្សាឧក្រិដ្ឋកម្មអំពើឃោរឃៅ ត្រូវបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃពុធសប្តាហ៍នេះ។

ស្ថិតក្រោមក្របខណ្ឌនេះ ព្រះរាជអាជ្ញាឧក្រិដ្ឋកម្មសង្រ្គាម និងអ្នកឯកទេសផ្នែកកោសល្យវិច្ច័យ នឹងផ្តល់ជំនាញបច្ចេកទេស ដំបូន្មាន និងការគាំទ្រផ្នែកប្រតិបត្តិការដល់ព្រះរាជអាជ្ញាអ៊ុយក្រែន។ ក្រុមនេះក៏នឹងបញ្ជូនអ្នកជំនាញទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីជួយប្រមូល និងវិភាគភស្តុតាងនានាផងដែរ។

ជុំវិញបញ្ហានេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់ថូនី ប្លីងគែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភស្តុតាងនៃអំពើឃោរឃៅដែលប្រព្រឹត្តិដោយសមាជិកនៃកងកម្លាំងរុស្ស៊ីនៅអ៊ុយក្រែននៅតែបន្តកើនឡើង។ លោកថា យើងរួបរួមគ្នានៅទូទាំងពិភពលោកក្នុងការតាំងចិត្តរបស់យើង ដើម្បីនាំយកក្រុមជនល្មើសមកទទួលខុសត្រូវ៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner