ប្រធានាធិបតីអ៊ុយក្រែន បញ្ជាឱ្យបិទបញ្ចប់គោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋរុស្ស៊ី

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃពុធសប្ដាហ៍នេះបានសម្រេចចេញបញ្ជាឱ្យបិទបញ្ចប់គោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋរុស្ស៉ី ដោយលើកឡើងពីតម្រូវការធ្វើឱ្យប្រសើរឡើងនូវសន្តិសុខតាមព្រំដែននៅក្នុងបរិបទនៃសង្រ្គាម។

លោក ហ្សេលេនស្គី បានបញ្ជាក់ដូច្នេះថា ខ្ញុំគាំទ្រយ៉ាងពេញទំហឹងចំពោះតម្រូវការក្នុងការពង្រឹងការគ្រប់គ្រងការចូលមកកាន់ប្រទេសអ៊ុយក្រែនរបស់ពលរដ្ឋរុស្ស៉ី។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះបន្ថែមថា លោកផ្ទាល់បានផ្ញើលិខិតមួយទៅកាន់នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក ដេនីស ស្ម៊ីហាល់ ដើម្បីសុំឱ្យគាត់ធ្វើការលើបញ្ហានេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។

ការប្រកាសខាងលើនេះរបស់លោក ហ្សេលេនស្គី បានកើតមានឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៉ីលោក វ្ល៉ាឌីមៀ ពូទីន កាលពីដើមខែមុន បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលណែនាំអំពីការរឹតបន្តឹងទិដ្ឋាការសម្រាប់ពលរដ្ឋ នៃបណ្ដាប្រទេសនានា ដែលទីក្រុងម៉ូស្គូចាត់ទុកថា ជា «រដ្ឋអមិត្ត» រួមទាំងអ៊ុយក្រែនផងដែរ៕ ប្រភព៖ Reuters ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner