លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ស្នើសុំជំនួយយោធាបន្ថែមទៀត និងទទួលស្គាល់ការប្រយុទ្ធដ៏លំបាក នៅភាគខាងកើតអ៊ុយក្រែន

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានស្នើសុំជំនួយយោធាបន្ថែមទៀត ដោយលោកនិយាយថា កងកម្លាំងរបស់ប្រទេសខ្លួនមានចំនួនច្រើនជាងទាហានរុស្ស៊ី រួមទាំងសម្ភារៈយោធានៅក្នុងតំបន់ភាគខាងកើតមួយចំនួន។

នៅក្នុងសារតាមវីដេអូដែលបានចេញផ្សាយនៅថ្ងៃពុធសប្តាហ៍នេះ លោក ហ្សេលេនស្គី បាននិយាយថា កងកម្លាំងអ៊ុយក្រែន និងអ្នកដែលការពារប្រទេសទាំងអស់កំពុងទប់ទល់នឹងការវាយលុកដ៏ខ្លាំងក្លាបំផុតរបស់កងទ័ពរុស្ស៊ីនៅភាគខាងកើត។

លោកថា នៅតំបន់ខ្លះ រុស្ស៊ីមានសមត្ថភាពខ្ពស់ទាំងខាងផ្នែកសម្ភារៈ និងចំនួនទាហាន។ លោក ហ្សេលេនស្គី បន្ថែមថា វានឹងត្រូវការពេលវេលាដើម្បីបំបាក់ទឹកចិត្តកងទ័ពរុស្ស៊ីពីការប្រយុទ្ធ ហើយថា ប្រទេសរបស់លោកនៅតែត្រូវការជំនួយពីដៃគូ ជាពិសេសក្នុងការផ្តល់អាវុធ។

ការអំពាវនាវជាថ្មីរបស់លោក ហ្សេលេនស្គី សម្រាប់ជំនួយអន្តរជាតិខាងលើនេះបានកើតឡើងនៅពេលដែលកងកម្លាំងរុស្ស៊ីបង្កើនការវាយលុករបស់ពួកគេដើម្បីគ្រប់គ្រងទាំងស្រុងនៃតំបន់ភាគខាងកើត ក្នុងនោះមានតំបន់ដូណេតក៍ និងលូហាន់ក៍៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner