សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូវិលត្រឡប់មកមាតុប្រទេសវិញដោយសុវត្ថិភាព ក្រោយវេទិកាសេដ្ឋកិច្ចពិភពលោក (Video Inside)

សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ បានអញ្ជើញមកដល់ប្រទេសកម្ពុជាវិញដោយ សុវត្ថិភាពបន្ទាប់ដំណើរទស្សនកិច្ចចូលរួមវេទិកាពិភពលោកនៅប្រទេសស្វីស។ វេទិកាពិភពលោកឆ្នាំ២០២២រវាងពីថ្ងៃទី២២ដល់២៦ឧសភា បានរៀបចំធ្វើក្នុងក្រុងដាវ៉ូស ក្រោមប្រធានបទ «ការត្រៀមខ្លួនសម្រាប់ យុគសម័យក្រោយកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចការងារ បានទទួលជួប ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក លោកសាស្ត្រាចារ្យក្លូស ស្ហ្វាប់ Klaus Schwab, ជួបជាមួយក្រុមធុរកិច្ចពាណិជ្ជកម្មពិភពលោក, ចូលរួមក្នុងកម្មវិធីរាត្រី សមោសរកម្ពុជា, ចូលរួមក្នុងកម្មវិធីពិភាក្សាក្រោមប្រធានបទទិដ្ឋភាពយុទ្ធសាស្ត្រស្តីពីអាស៊ាន និងតួនាទីប្រធានអាស៊ានរប​សកម្ពុជា និងសម្តេចបានអញ្ជើញថ្លែងសុន្ទរកថាប្រកបដោយ អត្ថន័យខ្លឹមសារនៅក្នុងពិធីបិទកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធក្រោមប្រធានបទ “ទស្សន វិស័យ យុទ្ធសាស្ត្រលើអាស៊ាន” និងប្រធានបទ «ការស្តារសន្តិភាព និងសណ្តាប់ធ្នាប់ឡើង វិញ»។

ក្នុងប្រទេសស្វីសដដែលនោះ គឺនៅក្នុងក្រុង Zurich, សម្តេចបានទទួលការជួបស្វាគមន៍ពី ប្រជាពលរដ្ឋខ្មែរជាច្រើនដែលរស់នៅក្នុងទ្វីបអឺរ៉ុប និងបានចូលរួមធ្វើកិច្ច សំណេះសំណាល ជាមួយនឹងពូកគេថែមទៀតក្នុងបរិយាកាសរីករាយយ៉ាងក្រៃលែង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាសម្តេចនឹងអញ្ជើញជួបពលរដ្ឋខ្មែរក្នុងទ្វីបអឺរ៉ុបម្តងទៀតនាចុងឆ្នាំ២០២២ ក្នុង ឳកាសដែលអាស៊ាន និងសហភាពអឺរ៉ុប ត្រៀមនឹងធ្វើខូបអនុស្សាវរីយ៍ ៤៥ឆ្នាំ នៃទំនាក់ទំនង រវាងប្លុកទាំង២។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner