បណ្តាញសង្គម «Jasmine Angkor» ទម្លាយផែនការទុច្ចរិត សម រង្ស៊ី (Video Inside)

បណ្តាញសង្គមមួយ បានសរសេរទម្លាយផែនការសម្ងាត់របស់ សម រង្ស៉ី ដែលរៀបចំ បណ្ដាញដឹកនាំក្នុងគណបក្សភ្លើងទៀន និងការរៀបចំផែនការប៉ុនប៉ង បង្កចលាចលដល់ ការបោះឆ្នោតខាងមុខនេះ។

ម្ចាស់គណនី Facebook ឈ្មោះ «Jasmine Angkor» បានសរសេរថាបុរសម្នាក់ដែលមនុស្សជំនិតរបស់ សម រង្ស៊ី ត្រូវបានបញ្ជួនពីប្រទេសបារាំងមកកម្ពុជា ដើម្បីរៀបចំផែនការណ៍ទុច្ចរិតនេះ តាមរយៈបណ្តាញដែលកំពុងដឹកនាំក្នុងគណបក្សភ្លើងទៀន។

គណនីហ្វេសប៊ុក «Jasmine Angkor» បានទម្លាយអត្តសញ្ញាណមនុស្សជំនិត សម រង្ស៊ី នោះ ឈ្មោះ ប៊ុត ធារី ហៅ សុគន្ធ ធារី។ ហ្វេសប៊ុកដដែលនៅជាមួយ នឹងការបញ្ចេញ ឯកសារនានាដែលជាប់ពាក់ព័ន្ធ បានសរសេរទៀតថា ផ្អែកតាមប្រភពព័ត៌មានសម្ងាត់ របស់ អតីតសមាជិកគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅប្រទេសបារាំង បានឱ្យដឹងថា ផែន ការដែល សម រង្ស៊ី បានរៀបចំនេះ គឺដើម្បីការបង្កសភាពការណ៍ចលាចល នៅក្នុងពេលបោះ ឆ្នោត។

ប្រភពព័ត៌មានសម្ងាត់នោះ បានបញ្ជាក់ទៀតថាឈ្មោះ  ប៊ុត ធារី ហៅ សុគន្ធ ធារី នោះ គឺជាមនុស្សដែល សម រង្ស៉ី ទុកចិត្តបំផុតនឹងតែងតែឲ្យធ្វើ សកម្មភាពទុច្ច រិតជាច្រើន ដូចជា ផែនការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល, ការជេរប្រមាថ ព្រះមហាក្សត្រ, ការរៀបចំផែន ការវិលត្រឡប់ប្រទេសកម្ពុជារបស់ សម រង្ស៉ី និងរារាំងប្រជាពលរដ្ឋកម្ពុជា មិនឲ្យចូលរួមការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងឆ្នាំ២០១៨ កន្លងមកនោះទៀតផង។

បណ្តាញសង្គមហ្វេសប៊ុកដដែលបានបញ្ជាក់បន្ថែមទៀតថា វត្តមានរបស់បុគ្គលឈ្មោះ ប៊ុត ធារី ហៅ សុគន្ធ ធារី មកប្រទេសកម្ពុជា ក្នុងពេលនេះគឺ ដើម្បីបំផ្លាញការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ខាងមុខនេះ ក្នុងករណីដែលគណបក្សភ្លើង ទៀនទទួលភាពបរាជ័យ។ ហ្វេសប៊ុកដដែល បានអំពាវនាវដល់សមត្ថកិច្ចគួរស្រាវជ្រាវ និងមានវិធានការលើឈ្មោះ ប៊ុត ធារី ហៅ សុគន្ធ ធារី នេះថែមទៀត។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner