មេបញ្ជាការកងទ័ពជើងគោកដាស់តឿនការបន្តប្រុងប្រយ័ត្នចំពោះជម្ងឺឆ្លង (Video Inside)

មេបញ្ជាការកងទ័ពជើងគោក បានថ្លែងដាស់តឿនថា គេត្រូវតែបន្តការត្រៀមប្រុងប្រយ័ត្ន ចំពោះជម្ងឺឆ្លងរាតត្បាតកូវីដ១៩ ខណៈជម្ងឺនេះនៅតែបន្តការគំរាមដល់ប្រទេសលើពិភពលោកនេះនៅឡើយទេ បើទោះជាកម្ពុជាអាចគ្រប់គ្រងការឆ្លងរាលដាលនេះ បានដោយ ជោគជ័យក៏ដោយ។

គូរបញ្ជាក់ថាកម្ពុជាក្នុងរយៈពេល១៩ថ្ងៃជាប់គ្នា​មកហើយ មិនមានករណី ឆ្លងនូវជម្ងឺកូវីដ១៩នោះឡើយ។

ប្រសាសន៍របស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជាអនុប្រធានគណៈកម្មការ អន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានធ្វើឡើងនៅថ្ងៃទី២៦ឧសភា នេះក្នុងពិធី សំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ។

លោក ហ៊ុន ម៉ាណែត បានថ្លែងថាចំណុចនៃកត្តាដែលកម្ពុជា អាចគ្រប់គ្រងការរីករាលនៃជំងឺកូវីដ-១៩ នៅកម្ពុជាបាន គឺដោយកត្តាចំនួន ០២ គឺ ទី១. ប្រទេសកម្ពុជាមានថ្នាក់ដឹកនាំកំពូល គឺ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានដឹកនាំដោយ តម្កល់ការសង្គ្រោះអាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាកត្តាអាទិភាពចម្បង បំផុត។

លោក ហ៊ុន ម៉ាណែត បន្តថាសម្តេចតេជោ មានចក្ខុវិស័យវែងឆ្ងាយ ហើយបានប្រមើល មើលតាំងតែពីដើមដំបូងនៃស្ថានការណ៍រីករាលដាលនៃជំងឺនេះ ដោយបានកំណត់ទុកថា មាន តែការចាក់ថ្នាំវ៉ាក់សំាងជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសប៉ុណ្ណោះ ទើបអាចទប់ស្កាត់ការរីក រាលដាលបាន។

ចំណែកចំណុចទី២ គឺដោយសារការចូលរួមពីសំណាក់ប្រតិបត្តិករនានា ជាអាទិ៍ កងទ័ពអាវសនៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេស ជាមួយមន្ត្រីរាជការគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងនាមជាកម្លាំង សរុប របស់ជាតិ រួមជាមួយនឹងប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner