ជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីលួចម៉ូតូ ត្រូវនគរបាលខណ្ឌប្ញស្សីកែវឃាត់ខ្លួន

ភ្នំពេញ ៖ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានឃាត់ខ្លួនសង្ស័យ៣នាក់ដែលជំនាញខាងដើរលួចម៉ូតូ នៅថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ១៤៤E ផ្លូវជាតិលេខ៥ ក្រុម១ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ០៣នាក់ដែលឃាត់ខ្លួននោះរួមមាន៖ ទី១-ឈ្មោះ មុីត មូស្លីម ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម ស្នាក់នៅក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន) ។ ទី២-ឈ្មោះឈា ញ៉ាញ់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ (មានសារធាតុញៀន)។ ទី៣-ឈ្មោះ សេន ស្មាវី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិខ(២) សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន)។

ចំណែកជនរងគ្រោះឈ្មោះ សុះ ត ហៀត ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរគ្រូបង្រៀន មានទីលំនៅផ្ទះលេខ១៤៤ ផ្លូវជាតិលេខ៥ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ។ សម្ភារៈបាត់បង់មានម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខត្បូងឃ្មំ 1I-6803លេខតួរ+ម៉ាស៊ីន5803006 ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើជនរងគ្រោះបានទុកម៉ូតូក្នុងផ្ទះចាក់សោ.កម៉ូតូត្រឹមត្រូវ រួចចេញទៅក្រៅបាត់។

លុះក្រោយមកមានជនសង្ស័យចំនួន ៤នាក់មកធ្វើសកម្មភាពលួចយកម៉ូតូជនរងគ្រោះបានសម្រេច រួចជិះគេចខ្លួនបាត់អស់ទៅ។ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យនៅប៉ុស្តិ៍ ដែលក្រោយពីទទួលបណ្តឹងរួចមកសមត្ថកិច្ចជំនាញខណ្ឌ+ប៉ុស្តិ៍បានធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យរហូតឈានទីឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់នៅថ្ងៃទី២៦ខែឧសភាឆ្នាំ២០២២ វេលាម៉ោង១០និង០០នាទីនៅចំណុចភូមិ២ សង្កាត់ច្រាំងចំរេះ១ នាំយកមកប៉ុស្តិ៍ច្រាំងចំរេះទី១ធ្វើការសួរនាំនិងចាត់ការតាមនីតិវិធី។

នៅចំពោះមុខកម្លាំងជំនាញខណ្ឌកំពុងស្វែងរកបក្ខពួកនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភុំដើម្បីអនុវត្តតាមនីតិវិធី៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner