សារធាតុញៀនជិត១៣តោននិងជនជាតិចិនបីនាក់ត្រូវបានបង្ក្រាបនៅរាជធានីនិងកំពង់ស្ពឺ (Video Inside)

សារធាតុញៀនជាង១ពាន់៤០០គីឡូក្រាម និងសារធាតុគីមីជាង១១តោន ត្រូវបានបង្ក្រាប នៅក្នុងរាជធានីភ្នំពេញនិងខេត្តកំពង់ស្ពឺ។

យោងតាមមន្ទីរប្រឆាំងគ្រឿងញៀន ការបង្ក្រាបសារ ធាតុញៀនទាំងនេះ នៅបានចាប់ខ្លួនបុរសចិនតៃវ៉ាន់៤នាក់ផងទៀត ក្នុងការបង្ក្រាប ដែលបាន ធ្វើនៅចំណុចខុនដូមួយកន្លែងនៅខណ្ឌបឹងកេងកងរាជធានីភ្នំពេញ, ចំណែក២កន្លែង ផ្សេង ទៀតក្នុងខេត្តកំពង់ស្ពឺ គឺស្ថិតក្នុងចំការស្វាយទាំង២កន្លែងនៅក្នុងស្រុកឳរ៉ាល់និងស្រុកភ្នំ ស្រួច ។

ជនសង្ស័យចិនតៃវ៉ាន់ទាំង៤នាក់រួមមានឈ្មោះ ទៀន ចាន់ហ៊្វូTIEN CHAN FU អាយុ២៨ឆ្នាំ, ឈ្មោះឃូ ប៉ូវ៉ិន អាយុ២៨ឆ្នាំ, ឈ្មោះតេងគូឈីង TENG KUO CHING អាយុ៣៩ឆ្នាំ,និងឈ្មោះ លីនយីឆេង LIN YI CHHENG អាយុ៣១ឆ្នាំ។ 

វត្ថុតាងដកហូតបានរួមមាន៖ ម៉ាស៊ីន ឧបករណ៍សម្ភារៈសម្រាប់កែច្នៃផលិតវេចខ្ចប់មួយចំនួនធំ, សារធាតុញៀនប្រភេទកេតាមីន ទម្ងន់ជិត៤១គីឡូ, ល្បាយសារធាតុញៀនកេតាមីន ទម្ងន់ ១ពាន់៤២៥គីឡូ, ថ្នាំគ្រាប់នីមេតា ហ្សេប៉ាម ទម្ងន់ ០.៩ក្រាម និងសារធាតុគីមីផ្សំ ១១តោន ៥២៥គីឡូក្រាម។ ជនសង្ស័យ ត្រូវ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner