តួលេខចាក់វ៉ាក់សាំងឡើងខ្ពស់ជាងម្សិលមិញ (Video Inside)  

កម្ពុជាបានបន្តសម្រុកការចាក់វ៉ាក់សាំងបើទោះបីជាកម្ពុជាគ្មានការឆ្លងកូវីដ១៩ រយៈពេល ១៩ថ្ងៃ ជាប់គ្នាមកនេះក៏ដោយ ។ យោងតាមក្រសួងសុខាភិបាល តួលេខអ្នកចាក់វ៉ាក់សាំង ដូសមូលដ្ឋានទូទាំងប្រទេសគិតត្រឹមថ្ងៃនេះ បានកើនដល់ចំនួន ១៥លាន ២ម៉ឺន ៨ពាន់ ៤៧៩ នាក់ ដែលស្មើនឹង ៩៣,៩៣ភាគរយ ។

ចំណែកតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ ក្នុងរយៈ ពេល ២៤ម៉ោង មកនេះបានចំនួន ១ម៉ឺន ៥ពាន់ ៤០៩នាក់ ដែលជាតួលេខចាក់កើនឡើងចំ នួន ៤១២នាក់ បើប្រៀបធៀបនឹងម្សិលមិញ។ តួលេខពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទី៣ សរុបទូទាំងប្រទេសគិតត្រឹមថ្ងៃនេះមានចំនួន ៩លាន ១៥ម៉ឺន ១ពាន់ ៦២៤នាក់ ។

ចំណែកតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤នោះវិញ, រយៈពេល ២៤ម៉ោង មកនេះមានចំនួន ២ម៉ឺន ៤ពាន់ ៧៨៩នាក់ ដែលជាតួលេខចាក់ថយចុះជាងម្សិលមិញចំនួន ២ពាន់ ៣១៥នាក់ ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ សរុបគិតរហូតមកទល់ពេល នេះបានចំនួន ២លាន ៤២ម៉ឺន ៥ពាន់ ៦៦៨នាក់ ។

ដោយឡែកការចាក់វ៉ាក់សាំងលើកុមារអាយុក្រោម ៥ឆ្នាំ បានចំនួន ៤០ម៉ឺន ២ពាន់ ៤៣៣នាក់ ដែលស្មើនឹង ៦៥, ៨៩ភាគរយ នៃគោលដៅចំនួនកុមារដែលត្រូវ ចាក់វ៉ាក់សាំងទូទាំងប្រទេស ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner