២៤ម៉ោង ឆ្លងកូវីដជាង ១ម៉ឺននាក់ នៅអាស៊ាន (Video Inside)
តួលេខឆ្លងកូវីដ១៩ ក្នុងប្រទេសអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ១ម៉ឺន ៣ពាន់ ៦៥១ករណី និងការស្លាប់ថ្មីមានចំនួន ៥២នាក់ ។ តួលេខឆ្លងនៅថ្ងៃនេះ មាន ការថយចុះចំនួន ១ពាន់ ១១៩ករណី ប៉ុន្តែការស្លាប់មានក៏មានការកើនឡើងចំនួន ២នាក់ បើប្រៀបធៀបនិងម្សិលមិញ ។ ប្រទេសថៃ គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាង គេបង្អស់នៅថ្ងៃនេះ។ ដោយឡែកប្រទេសកម្ពុជា គឺជាប្រទេសដែលមិនមានករណីឆ្លង ថ្មីនោះឡើយ ។