ស្ពានជ្រោយចង្វារ
ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ហៅស្ពានជ្រោយចង្វារ ដែលត្រូវបានកសាងក្នុងសម័យសង្គមរាស្ត្រនិយមឆ្នាំ១៩៦៦ ត្រូវបានបំផ្លិចបំផ្លាញស្ទើរទាំងស្រុង នាឆ្នាំ១៩៧២ ក្នុងដំណាក់កាល ដែលកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ។
ក្រោយមក ស្ពានជ្រោយចង្វារនេះ ក៏ត្រូវបានជួសជុលឡើងវិញ និងដាក់ឱ្យដំណើរការនៅឆ្នាំ១៩៩៤។ ជាមួយគ្នានោះ ស្ពានជ្រោយចង្វារទី២ ក៏ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ នៅឆ្នាំ២០១៤ ស្របនឹងកំណើនប្រជាជនក្នុងរាជធានីភ្នំពេញដ៏ច្រើន។
ក្នុងសម័យកាលសង្គ្រាម កុំថាឡើយការអភិវឌ្ឍ សូម្បីតែការថែរក្សានូវសមិទ្ធផលជាតិ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ក៏មិនអាចទៅរួចផង។ មានសន្តិភាព ទើបប្រទេសមានឱកាសក្នុងការអភិវឌ្ឍយ៉ាងពេញលេញ ប្រកបដោយនិរន្តរភាព។
#ប្រវត្ដិសាស្រ្ដកម្ពុជា #សច្ចធម៌ប្រវត្ដិសាស្រ្ដ #សន្តិភាព #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #ស្ពានជ្រោយចង្វារ #កម្ពុជា #ជប៉ុន
Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ