ក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ចុះបិទប័ណ្ណ ផ្សព្វផ្សាយអំពីគណបក្ស នៅឃុំព្រះធាតុ និងអំពាវនាវឱ្យពលរដ្ឋ ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា

ត្បូងឃ្មុំ៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកអូររាំងឪ និងលោក ឡេង ជីវិន អនុប្រធានក្រុម ការងារគណបក្ស ចុះមូលដ្ឋានឃុំព្រះធាតុកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២នេះ បានចុះសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋក្នុងភូមិទួលព្នៅ និងភូមិទួលថ្កូវ នៅឃុំព្រះធាតុ និង បានចុះតាមខ្នងផ្ទះប្រជាពលរដ្ឋដើម្បីបិទប័ណ្ណផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។

ពិធីនេះមានការចូលរួមពីលោក ទ្រី ពៅ ព្រមទាំងបេក្ខជនក្រុមប្រឹក្សា ឃុំព្រះធាតុ សមាជិក សមាជិកា យុវជន នៃគណបក្សមូលដ្ឋាន ឃុំព្រះធាតុមួយចំនួនផងដែរ។

ក្នុងឱកាសនេះឯកឧត្តម ខ្វៃ អាទិត្យា បានលើកឡើង អំពីសមិទ្ធផល ធំៗជាច្រើន និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែល បានគិតគូរសុខទុក្ខ និងសុខមាលភាពជូនប្រជាពលរដ្ឋ ដោយបាន ផ្ដល់ជាកញ្ចប់ថវិកាប្រចាំខែ ជូនប្រជាពលរដ្ឋ ដែលមានជីវភាព ក្រ១ ក្រ២ការខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋចាប់ពីកុមារអាយុ ៣ឆ្នាំ រហូតដល់មនុស្សចាស់ និងគម្រោងចែកដីសម្បទាន សង្គមកិច្ច ជូនប្រជាពលរដ្ឋខ្វះខាតដី។

ជាមួយគ្នានោះ ឯកឧត្តមអនុប្រធានក្រុមការងារគណបក្សចុះ មូលដ្ឋាន ស្រុកអូររាំងឪ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ ដែលគ្រប់អាយុ មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូម អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសថ្នាក់ដឹកនាំក្នុង មូលដ្ឋានដែលអ្នកពេញចិត្ត អាចរក្សាបាននូវសុខសន្តិភាព ធ្វើឱ្យភូមិ ឃុំ មានការរីកចម្រើន។

ឯកឧត្តមបានបន្តថា ជានិច្ចកាលគណបក្សប្រជាជនកម្ពុជា តែងតែរួមសុខរួមទុក្ខជាមួយប្រជាជន គ្រប់កាលៈទេសៈ ដូច្នេះ យើងត្រូវជឿជាក់ និងបោះឆ្នោតជូនគណបក្សប្រជាជនទាំងអស់គ្នា ដើម្បីបន្តថែរក្សា សន្តិភាព ស្ថិរភាព សុវត្ថិភាព ប្រទេសជាតិ និងប្រជាជននិងរួមគ្នាកសាងអភិវឌ្ឍន៍កម្ពុជាឱ្យកាន់តែរីកចម្រើនរុងរឿងតរៀងទៅ៕ ដោយ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner