កោះទទឹង រមណីយដ្ឋានទេសចរណ៍ធម្មជាតិដ៏ទាក់ទាញដែលគួរតែទៅទស្សនា

កោះកុង៖ កោះទទឹង (Kaoh Totung) គឺជារមណីយដ្ឋាន ទេសចរណ៍ ធម្មជាតិមួយ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកគិរីសាគរ ខេត្ត កោះកុង ។ វានៅជិតកោះឆាន់ និងកោះស្ដេចដែរ។ បើនិយាយ អំពី ចំណុចទាក់ទាញ គឺ កោះនេះមានទេសភាព ស្រស់ស្អាតមិនចាញ់ កោះ ដទៃឡើយ។សម្រស់ធម្មជាតិវិញ គឺអ្វីៗនៅទីនោះហាក់ ដូចជា ស្ថិតនៅក្នុងសភាពធម្មជាតិសុទ្ធសាធ។

អ្នកទេសចរដែលចង់ធ្វើដំណើរទៅកាន់តំបន់រមណីយដ្ឋាននេះគឺយើងអាចធ្វើដំណើរតាមអូប័រ ពីផែកោះស្ដេច ឆ្ពោះទៅទិសពាយព្យ ក្នុង ចម្ងាយ ប្រមាណ ៥គីឡូម៉ែត្រប៉ុណ្ណោះ។

តំបន់រមណីយដ្ឋានធម្មជាតិដ៏ល្អឯកមួយកន្លែងនេះមានទំហំប្រមាណមួយគីឡូម៉ែត្រការ៉េគ្របដណ្ដប់ដោយព្រៃឈើព្រឹក្សាលតាវល្លិ៍ប្រកបដោយពណ៌បៃតងស្រស់បំព្រង។ ចំណែកទឹកសមុទ្រ វិញ ពណ៌ ខៀវ ថ្លាដូចកញ្ចក់។វាជាទីកន្លែងលំហែសម្រាប់អ្នកចូលចិត្ត បរិយា កាសស្ងប់ស្ងាត់ ឬ បែបមនោសញ្ចេតនា។

លើផ្ទៃដីមួយហិកតាដែនកោះតូចមួយនេះរំលេចទៅដោយទេសភា ពយ៉ាង ស្រស់ស្អាត ប្លែកភ្នែក កំដរដោយសំឡេងបក្សាបក្សី សំឡេង ស្លឹករុក្ខជាតិក្រោមជំនោរខ្យល់មិនដាច់សូរ និងសំឡេងនៃទឹករលក ម្តងខ្លាំងម្តងខ្សោយប្រៀបដូចជាចង្វាក់ភ្លេង។

ទៅដល់ទីនោះអ្នកទេសចរនឹងបានឃើញពី ទឹកសមុទ្រ ថ្លាឈ្វេង មើលឆ្លុះអស់រុក្ខជាតិសមុទ្រ ផ្កា ថ្ម និង មច្ឆាហែលឆ្វែលឆ្វាត់ ប្រដេញគ្នាទៅមក។ជាតំបន់សម្រស់ធម្មជាតិដ៏ល្អ ស្ទើរតែគ្មានពីរ ។

អ្នកទេសចរនៅពេលទៅដល់រមណីយដ្ឋានកន្លែងនេះ នឹងទទួល អារម្មណ៍ស្ងប់ស្ងៀមប្រកបដោយផាសុខភាពសម្រាប់សម្រាក លំហែកាយរំសាយអស់រាល់បញ្ហាស្មុគស្មាញដែលកើតមានកាលពីមុនមក។

គួរបញ្ជាក់ថាចំណុចសំខាន់ៗនៅ កោះទទឹង មានដូចជា៖ ជិះទូក, បោះជំរុំឬបោះតង់, ស្ទូចត្រី, រៀបចំអាហារដោយខ្លួនឯង, ទស្សនា ឆ្នេរខ្សាច់, គយគន់ថ្ងៃលិច, លេងទឹកឬហែលទឹក, ដើរលេងដោយ ថ្មើរជើង, ទស្សនាទេសភាពព្រៃភ្នំ និងចំណុច ផ្សេងៗទៀត៕ ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner