ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ប្រគល់ និងទទួលសួនដើមឈើ នៅសង្កាត់ចោមចៅ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញទទួលបានសួនដើមឈើ មួយ កន្លែង ដែល មានទីតាំងនៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ពីលោកស្រី មិឈិកូ កាន់ហ្សាគិ (MICHIKO KANSAKI) ភរិយារបស់លោក កូជិ កាន់ហ្សាគិ (KOJI KANZAKI) ជនជាតិជប៉ុន។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ខាងលើនេះ បានធ្វើឡើង នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ នៅសាលារាជ ធានី ភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ ។

លោកស្រី មិឈិកូ កាន់ហ្សាគិ និង លោក ហុក ហួលីម នាយករង រដ្ឋបាលសាលារាជធានីភ្នំពេញ ជាអ្នកចុះហត្ថលេខាលើ កិច្ចព្រម ព្រៀង ស្តីពីការប្រគល់ និងទទួលសួនដើមឈើនេះ ដោយឯកឧត្តម ឃួង ស្រេង ធ្វើជាសាក្សីនៅពិធីនេះ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញលើកឡើងថា៖ រដ្ឋបាលរាជធានីភ្នំពេញ ពិតជាមានកិត្តិយស និងក្តីសោមនស្សរីករាយក្រៃលែង ដោយបាន រៀបចំពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្តីពីការប្រគល់ និងទទួលសួនដើមឈើ មានទីទាំងនៅសង្កាត់ចោមចៅទី២ ។

បើតាមការឱ្យដឹងពីសាច់ញាតិរបស់លោក កូជិ កាន់ហ្សាគិ (KOII KANZAKI) ថា លោក កូជិ កាន់ហ្សាគិ (KOII KANZAKI) គាត់ ស្រឡាញ់ កម្ពុជា ហើយក៏ស្រឡាញធម្មជាតិដែរ ។ ដោយជាប្រទេស សម្បូរព្រៃឈើ ហើយមិនចង់ឱ្យភ្នំពេញបាត់បង់ដើមឈើ ចង់ ឱ្យ ក្រុង មាន សួនច្បារដែលអ្នកនៅទីក្រុងអាចមកលេងបាន ទើបលោកខិតខំ បង្កើតសួននេះឡើង ដែលបុគ្គលតែម្នាក់ឯងមិនអាចបន្តគ្រប់គ្រង បាន ហើយគឺស្ថិតនៅក្រោមបរិស្ថានមួយដែលត្រូវបានគ្រប់គ្រង ដូចនេះទើបត្រូវប្រគល់ជូនដល់សាលារាជធានីភ្នំពេញ។

លោកសូមឱ្យបន្តរក្សាសួននេះឱ្យបានស្អាតល្អក្នុងបរិយាកាសដ៏សែនមនោរម្យ។

ក្នុងពិធីនេះ ក៏មានការស្មឹងស្មាធ មួយនាទី ដើម្បីគោរពវិញ្ញាណក្ខន្ធ លោក កូជិ កាន់ហ្សាគិដែលម្ចាស់ដីនេះ និងជាស្វាមីរបស់លោកស្រី មិឈិកូ កាន់ហ្សាគិ (MICHIKO KANSAKI) ផងដែរ៕ ដោយ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner