ហោរាសាស្រ្តប្រចាំថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃ១ ខែមិថុនា ឆ្នាំ២០២២

អត្ថបទដោយ៖
ហេង វណ្ណា

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ លោកអ្នកអាចធ្វើឲ្យសម្រេចការងារ និងអាជីពបាន ប៉ុន្តែលោកអ្នកក៏ត្រូវប្រុងប្រយ័ត្នច្រើនផងដែរ។ ចំពោះការប្រើប្រាស់លុយកាក់ច្រើន មិនមែនជាជម្រើសសមស្របនោះទេ ដូច្នេះសូមធ្វើការសន្សំសំចៃ ហើយរងចាំពេលវេលាប្រសើរជាងនេះនៅពេលខាងមុខ។ យកល្អអ្នកគួរតែព្យាយាមចាប់យកឳកាសបង្កើនផលដែលមាននៅខាងក្រៅ។ ការចាកចេញនេះមិនមែនជាការប្រថុយប្រថានដោយគ្មានប្រយោជន៍នោះទេ។ ដោយឡែក សូមលោកអ្នកយកចិត្តទុកដាក់សុខភាព គួររកពេលសម្រាកឲ្យបានគ្រប់គ្រាន់។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលអំណោយផលសម្រាប់រាល់ការងារ និងអាជីពទាំងឡាយ។ សូមលោកអ្នកលះបង់ពេលវេលា និងកំលាងកាយចិត្តក្នុងថ្ងៃនេះ ពីព្រោះលទ្ធផលដែលនឹងទទួលបានមានភាពធំធេង។ លោកអ្នកមិនចាំបាច់ត្រូវព្រួយបារម្ភអ្វីឡើយ គ្មានហេតុផលណាមួយអាចនឹងបញ្ឈប់បំណងប្រាថ្នា ព្រមទាំងគោលដៅរបស់អ្នកបានទេ។ ប្រការដែលអ្នកគួរតែយកចិត្តទុកដាក់បំផុត គឺពត៌មាន។ ការប្រមួលពត៌មានលំអិតផ្សេងៗអាចនឹងជួយលោកអ្នកឲ្យសម្រេចចិត្តបានត្រឹមត្រូវ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ហោរាសាស្ត្រអាជីពណែនាំឲ្យលោកអ្នកប្រកាន់ខ្ជាប់នូវគំរូអនុវត្តការងារធម្មតា អាកប្បកិរិយា និងពាក្យសំដីសមរម្យ ព្រមទាំងប្រុងប្រយ័ត្នជានិច្ច។ អ្នកមិនគួរចូលរួមក្នុងដំណើរផ្សងព្រេងដែលមិនមានភាពច្បាស់លាស់នោះទេ។ ក្នុងនោះដែរ វាក៏គ្មានហេតុផលណាមួយដែលលោកអ្នកត្រូវធ្វើការងារផ្សេងៗ ដោយគ្រាន់តែចង់បង្ហាញ ឬយកចិត្តមនុស្សនៅជុំវិញខ្លួននោះទេ។ ដោយឡែក លោកអ្នកមានលទ្ធភាពពិសេសការងារធ្វើទំនាក់ទំនង។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ អាជីពនានារបស់អ្នកកំពុងមានភាពចម្រើនលូតលាស់យ៉ាងខ្លាំង។ អ្នកក៏អាចផ្លាស់ប្តូរស្ថានភាពការងារតូចធំតាមបំណងប្រាថ្នា។ ផ្ទុយពីបញ្ហាដែលនឹងអាចកើតឡើងពីមនុស្សនៅក្បែរខ្លួន គឺពួកគេនឹងជួយជ្រោមជ្រែងទំនុកបម្រុងលោកអ្នកយ៉ាងខ្លាំង។ មិនថាបញ្ហាតូចធំយ៉ាងណាក៏អាចដោះស្រាយបានដោយងាយស្រួល និងសន្តិវិធីបានដែរ។ ប៉ុន្តែការជឿជាក់ល់ខ្លួនឯងមានសារសំខាន់បំផុតក្នុងថ្ងៃនេះ សូមកុំព្យាយាមយកបញ្ហាពីអតីតមកបន្លាចចិត្តគំនតរបស់អ្នកឡើយ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកល្អជាមធ្យម។ ការងារ និងអាជីវកម្មរបស់លោកអ្នកមានដំណើរការល្អប្រសើរ។ លោកអ្នកអាចបង្កើតមុខរបរថ្មី ផ្លាស់ប្តូរកន្លែងការងារ ឬ​បណ្តាក់ទុនបាន។ មនុស្សដែលនៅក្បែរលោកអ្នកសុទ្ធតែមានទឹកចិតតសប្បុរសចំពោះអ្នក។ ចំពោះបញ្ហាតូចតាចមួយចំនួនមានសញ្ញាណនៅក្នុងពេលនេះ ប៉ុន្តែលោកអ្នកក៏មិនចាំបាច់ផ្តោតការយកចិត្តទុកដាក់ពេកនោះទេ ពីព្រោះហេតុការនោះនឹងអាចដោះស្រាយដោយឯកឯងទៅតាមពេលវេលា។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផលដល់ការងារ។ អ្នកអាចបំពេញការងារតាមគម្រោង ក្នុងរយៈពេលដ៏ខ្លី។ ប៉ុន្តែទោះជាក្នុងកាលទេសណាក៏ដោយ សូមកុំបាត់បង់ទំនុកចិត្តចំពោះខ្លួនឯង។ អ្នកអាចដោះស្រាយបញ្ហានានាបាន ដូច្នេះបន្ថយល្បឿនឡើយ។ ទន្ទឹមនឹងនេះ លោកអ្នកទទួលបានគំនិតច្នៃប្រឌិតចំពោះកិច្ចការងារខ្ពស់ ដូច្នេះផលរំខានខ្លះៗមិនអាចនឹងបង្អាក់គោលដៅរបស់អ្នកបានទេ។ ក្នុងរយៈពេលនេះ ប្រសិនបើអ្នកយកចិត្តទុកដាក់នឹងការចូលរួមរៀនសូត្រ ឬវគ្គបណ្តុះបណ្តាលគឺនឹងប្រសើរបំផុត។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកទំនងជាអាចដោះស្រាយបញ្ហានានាក្នុងរយៈពេលដ៏ខ្លី។ ការលះបង់របស់អ្នកនឹងផ្តល់ជូនទិន្នផលយ៉ាងគាប់ប្រសើរផងដែរ ដូច្នេះសូមបោះជំហានជាមួយការជឿជាក់។ ហោរាសាស្ត្រអាជីពណែនាំមិនឲ្យលោកអ្នករងចាំពេលវេលាបន្តទៀតនោះទេ ពីព្រោះមិនថាព្រឹក ឬល្ងាចសុទ្ធតែជាពេលវេលាល្អសម្រាប់អាជីពលោកអ្នក។ ប្រការគួរចងចាំ សូមកុំជឿជាក់ដោយគ្មានមូលដ្ឋាន និងគួរពិនិត្យការងារ ឬការផ្តល់ជូនឲ្យបានហ្មត់ចត់ជាមុន។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ដោះស្រាយបញ្ហាផ្សេងៗក្នុងស្ថាប័ន។ អ្នកគ្រប់គ្រង សហការី និងដៃគូមានភាពរាក់ទាក់ និងជួយទំនុកបម្រុងលោកអ្នកចំពោះបញ្ហា ឬសូម្បីតែគម្រោងដែលស្មុគ្រស្មាញឲ្យទទួលបានផលយ៉ាងត្រចេះត្រចង់។ ក្នុងពេលជាមួយគ្នាសូមមានចិត្តអត់ធ្មត់ចំពោះកំហុសរបស់សហការី។ ក្រៅពីនេះសូមប្រយ័ត្នការថ្លោះគ្រិច ឬរបួសស្នាមតិចតួច បើទោះបីជាវាមិនធ្វើឲ្យប៉ះពាល់ដល់សុខមាលភាពធ្ងន់ធ្ងរក្តី។ លើសពីនេះ ទំនាក់ទំនងផ្ទាល់ខ្លួនរបស់អ្នកកំពុងមានដំណឹងល្អផង។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ លោកអ្នកមានការលំបាកក្នុងការប្រកបការងារដើម្បីឲ្យទទួលបានផលខ្លាំងណាស់ បើទោះបីលោកអ្នកមានការខិតខំប្រឹងប្រែងយ៉ាងណាក្តី។ ក៏ប៉ុន្តែលោកអ្នកមានថាមពលវិជ្ជមានជានិច្ចដើម្បីប្រឈមនឹងបញ្ហា។ ប្រសិនជាអាច សូមធ្វើការជាក្រុម ពីព្រោះលោកអ្នកកំពុងត្រូវការគំនិតជាច្រើនបន្ថែមទៀត។ សូមព្យាយាមកែប្រែស្ថានការណ៍ដោយធ្វើទំនាក់ទំនងបន្ថែមជាមួយមនុស្សក្នុងក្រុមការងារ ប៉ុន្តែការជឿទុកចិត្តត្រូវពឹងលើបទពិសោធន៍ផងដែរ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ចំពោះអាជីវករ ការលក់ដូរមិនសូវទទួលបានប្រាក់ចំណេញដូចសព្វមួយដងនោះទេ ចំណែកអ្នកប្រកបការងាររដ្ឋ និងឯកជនច្រើនមានភាពស្មុគ្រស្មាញប្រទាក់ក្រឡា។ លោកអ្នកអាចមានមនុស្សនៅជុំវិញខ្លួនច្រណែនទិន្ទា ប៉ុន្តែសូមអត់ធ្មត់ និងអនុគ្រោះ ដើម្បីជៀសវាងការឈ្លោះប្រកែកគ្នា និងបញ្ហារាលដាល ដែលនាំឲ្យខូចប្រយោជន៍ធំ។ រាសីអ្នកផ្សារភ្ជាប់នឹងពាក្យសំដី ដូច្នេះប្រយ័ត្នពាក្យសំដី។ ការពិភាក្សាគឺអាចធ្វើទៅបាន តែត្រូវគ្រប់គ្រងចំណុចខ្លាំង និងខ្សោយរបស់អ្នកឲ្យបាន។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការប្រកបអាជីវកម្ម និងធ្វើកិច្ចការនានារបស់ោកអ្នកនឹងដំណើរការទៅដោយរលូន និងអាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទទួលជោគជ័យធំក្នុងថ្ងៃនេះ។ សូមលោកអ្នកត្រៀមខ្លួនសម្រាប់ការទទួលដំណឹងល្អសម្រាប់កិច្ចការ និងបំណងប្រាថ្នាដែលអ្នកប៉ុនប៉ងជាយូរមកហើយនោះ ព្រោះរាសីថ្ងៃនេះមិនធ្វើឲ្យអ្នកខកបំណងឡើយ។​ សូមលោកអ្នកបន្តការខិតខំប្រឹងប្រែង ប៉ុន្តែសូមទំលាក់ចោលការងារខ្លះ ធ្វើយ៉ាងណាកុំបង្ខំខ្លួនឲ្យហួសហេតុពេក។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកមិនទាន់អាចសម្រេចផលបានទេ តែសូមកុំបាក់ទឹកចិត្ត ត្រូវរៀបចំគម្រោងផែនការជាថ្មី។ ដោយឡែកសម្រាប់អ្នកប្រកបអាជីវកម្ម ហាក់ជួបប្រទះភាពភាពស្មុគ្រស្មាញដោយការប្រកួតប្រជែងខ្លាំងពីដៃគូ។ សូមព្យាយាមអត់ធ្មត់នឹងពាក្យនិន្ទាឈ្នានីសរបស់អ្នកដទៃ និងត្រូវមានភាពអត់ធ្មត់ឲ្យបានខ្ពស់។ រាល់ការជួបប្រទះភាពស្មុគ្រស្មាញ គួរសុំការពិភាក្សយោបល់ ហើយក៏មិនគួរបាក់ទឹកចិត្តចំពោះការងារដែលកំពុងធ្វើសព្វថ្ងៃនេះដែរ។ អ្វីនឹងកែប្រែទៅជាប្រសើរឡើងវិញក្នុងពេលឆាប់ៗ។  

ចំណាំ៖

ឆ្នាំទាំង៥ ឆ្លូវ ថោះ មមី មមែ ច រាសីឡើងខ្ពស់ត្រដែត។ លាភសំណាងទាំងឡាយកំពុងហូរចូលផ្ទះរបស់អ្នក។ ក្នុងនោះ អ្នកក៏នឹងអាចទទួលបានដំណឹងដ៏រីករាយសម្រាប់ជីវិតឯកជន ផងដែរ។  

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner