អប្សរាព្រឹកនេះ ០១ មិថុនា ២០២២

 

មាតិការព្រឹក

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

D1  ក្រសួងធនធានទឹក បញ្ជាក់ថា ចាប់ពីថ្ងៃទី១-៧ ខែមិថុនា អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដោយសារកម្ពុជាទទួលរងឥទ្ធិពលពីជ្រលងនៃសម្ពាធទាប ដែលស្ថិតនៅភាគខាងលើប្រទេសឡាវ និងប្រទេសវៀតណាម ៕…អ្នកនាងរ័ត្ន ចរិយ…ឃ្លីប…

D3  រយៈពេល១១ថ្ងៃ នៃការឃោសនាបោះឆ្នោត គ.ជ.ប ទទួលបណ្តឹង៤៥ ភាគច្រើនគណៈបក្សប្រជាជន ប្តឹងគណៈបក្សភ្លើងទៀន ដោយសារការប្រើពាក្យប្រមាថ និងមើលងាយ ៕…អានផ្ទាល់ (ដោយ៖សេឌី)

D4  គ.ជ.ប នឹងពិនិត្យលើទំនាក់ទំនងរវាងគណបក្សភ្លើងទៀន និងលោក អៀ ចាន់ណា ចំពោះសកម្មភាពឃោសនារកសំលេងឆ្នោត ៕…អានផ្ទាល់ (ដោយ៖សេឌី)

D8  ប្រធាន គ.ជ.ប អំពាវនាវឱ្យពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រៀមខ្លួន និងឯកសារ ដើម្បីចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា  ៕…អានផ្ទាល់

L0 -សម្ដេចតេជោ ហ៊ុន សែន ណែរនាំឱ្យគ្រប់ក្រសួង-ស្ថាប័ន ត្រូវបង្កើនសិទ្ធិអំណាចដល់កុមារ ជាពិសេស កុមារី និងសហគមន៍ ដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរសំខាន់ៗ ដែលអាចដោះស្រាយឫសគល់ នៃការរើសអើង ការផាត់ចេញពីសង្គម និងភាពរងគ្រោះ និងងាយរងគ្រោះរបស់កុមារ ៕…ឃ្លីប

L5 សម្ដេចតេជោ ហ៊ុន សែន ជូនពរដល់និស្សិតខ្មែរមួយរូប ដែលបញ្ចប់ការសិក្សា សាលាបណ្ឌិតយោធាអាមេរិក ៕ …អានផ្ទាល់…

L6  ប្រធានក្រុមការងារបក្សចុះមូលដ្ឋានស្រុកស្អាង សំណេះសំណាលជាមួយមាជិក សមាជិកា អ្នកគាំទ្រ នៅតាមមជ្ឈមណ្ឌលសកម្មភាពបក្សក្នុងឃុំស្វាយប្រទាល  និងឃុំត្រើយស្លា ៕…អានផ្ទាល់…

D6  ផ្សារមូលបត្រកម្ពុជា (CSX) នឹងបិទប្រតិបត្តិការទីផ្សារមួយថ្ងៃ ក្រោយថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។  ផ្សារមូលបត្រកម្ពុជាបានបញ្ជាក់ ការបិទប្រតិបត្តិការទិញលក់មូលបត្រមួយនេះ គឺដើម្បីសម្រួលដល់និយោជិត ក្នុងការចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ រាល់ប្រតិបត្តការជួញដូរ ទូរទាត់ និងផាត់ទាត់មូលបត្រ នឹងចាប់ផ្តើមបើកដំណើរការឡើងវិញ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២៕ ចប់ (ដោយ៖សេឌី)

វគ្គទី២

SB2  ហេតុអ្វីបានជាប្រជាជនកម្ពុជា លើកទូលសន្តិភាព ? ឯ.ឧ ណុប ចាន់ណារិន្ទ លើកឡើងថាដោយសារកម្ពុជាធ្លាប់រងគ្រោះ និរាស្ត្រ ព្រាត់ប្រាស់ ខ្ទេចខ្ទាំដោយសារសង្គ្រាម អស់ជិត៣ទសវត្ស និងអំពើប្រល័យពូជសាសន៍៕…អានផ្ទាល់

D5  មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បញ្ជាក់ថា ដើមឈើ៦០០លានដើម ត្រូវបានកាប់ដើម្បីផលិតបារី ជារៀងរាល់ឆ្នាំទូទាំងពិភពលោក ៕…អានផ្ទាល់ (ដោយ៖សេឌី)

D2  អភិបាលខេត្តស្ទឹង ថ្លែងថា ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការ រួមគ្នាយ៉ាងសកម្មធ្វើឲ្យមានសន្តិសុខសណ្តាប់ធ្នាប់ល្អក្នុងភូមិសាស្រ្តខេត្ត ៕…លោកដេង ម៉ាវិន…ឃ្លីប…

D7 កិច្ចប្រជុំពិនិត្យធ្វើការកាត់ឆ្វៀលដីតំបន់៣ ក្នុងភូមិសាស្ត្រខេត្តសៀមរាប៕…អានផ្ទាល់ (ដោយ៖សុខា រិទ្ធ)

SB1 – ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ប្រគល់ និងទទួលសួនដើមឈើ នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ៕  ឃ្លីប

វគ្គទី៣៖

BH9-ទាហានមកពីអង្គភាពនានា របស់ប្រទេសកូឡុំប៊ី ទទួលបានការហ្វឹកហ្វឺន ស្តីពី ការគ្រប់គ្រងគុណភាព និងបទដ្ឋានប្រតិបត្តិការ លើវិស័យមីននៅកម្ពុជា ៕អានផ្តាល់

BH1  អាជ្ញាធរជាតិអប្សរា រៀបចំសិក្ខាសាលា ស្តីពី ការដាក់ដំណើរការខ្សែទស្សនា នៅប្រាសាទនាគព័ន្ធ ប្រាសាទចៅសាយទេវតា និងធម្មនន្ទ ៕ …អានផ្ទាល់… ខេត្តសៀមរាប

BH2 រដ្ឋបាលខេត្តកោះកុង ប្រគល់វិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋ ជាង១ពាន់ក្បាលដី នៅស្រុកកោះកុង និងស្រុកមណ្ឌលសីមា ៕ …អានផ្ទាល់…

BH3 ពលរដ្ឋ៨៨៩គ្រួសារ នៅស្រុកតាំងគោកទទួល បានដីកាន់កាប់ និងអាស្រ័យផល សរុប២,៣១២ហិកតា ៕ …អានផ្ទាល់…

វគ្គទី៤៖ ព្រឹត្តិការណ៍អន្តរជាតិ

​ G1 អាល្លឺម៉ង់ និង​បារាំង​ជំរុញ​ឱ្យ​លោក​ពូទីន​ធ្វើ​ការ​ចរចា​ជា​មួយ​លោក​ហ្សេលេនស្គី​ដើម្បី​បញ្ចប់​សង្គ្រាម

G2 លោក បៃដិន និយាយថា អាមេរិកនឹងមិនបញ្ជូនប្រព័ន្ធរ៉ុក្កែតដែលអាចបាញ់ដល់រុស្ស៉ីឲ្យអ៊ុយក្រែននោះទេ

G4  អធិការបតីអាល្លឺម៉ង់ ទទួលស្គាល់ថា ទណ្ឌកម្មប្រឆាំងរុស្ស៉ី ក៏ធ្វើឲ្យសេដ្ឋកិច្ចរបស់អាល្លឺម៉ង់ ខាតបង់ផងដែរ

 G3  នេប៉ាល់ រកឃើញ សាកសព ២១នាក់ត្រូវបានរកឃើញនៅកន្លែងធ្លាក់យន្តហោះ ខណៈម្នាក់ទៀតបន្តបាត់ខ្លួន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner