បណ្ឌិត ហ៊ុន ម៉ាណែត ជួបសំណេះសំណាលបុគ្គលិក TVET ៣,២០០នាក់ (Video Inside)

មនុស្សប្រមាណ៣ពាន់២០០នាក់ដែលជាសាស្ត្រាចារ្យ, គ្រូបច្ចេកទេស បុគ្គលិក និស្សិត និងសិស្ស នៃផ្នែកអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ទូទាំងប្រទេស បាន ជួបជាមួយនឹងបេក្ខជនអនាគតនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា។

ជំនួបរវាង បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល នៃគណបក្ស ប្រជាជនកម្ពុជា បានធ្វើកាលពី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។ បណ្ឌិត ហ៊ុន ម៉ាណែត បាន ថ្លែងថាការបណ្តុះបណ្តាល ជំនាញបច្ចេកទេសវិជ្ជាជីវៈ បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការ ឈានទៅសម្រេចឱ្យបាននូវ បរិយាកាសការងារ និងមុខរបរកាន់តែទូលំទូលាយ។

បណ្ឌិត ហ៊ុន ម៉ាណែត ដែលជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលផងដែរ នោះបានបញ្ជាក់ថាការជួបជុំគ្នានេះ អាចធ្វើឡើងក្នុងភាពជិតស្និទ្ធសប្បាយរីករាយទៅបាន ដោយសារកម្ពុជាទទួលបានជោគជ័យលើការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ ដែល នាំឱ្យមានការបើកប្រទេសទ្បើងវិញលើគ្រប់វិស័យ និងការរៀនរស់នៅជាមួយជំងឺកូវីដ១៩ ដោយប្រុងប្រយ័ត្នតាមគន្លងប្រក្រតីភាពថ្មី។

បេក្ខជនអនាគតនាយករដ្ឋមន្ត្រីគណបក្សប្រជាជនកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាល ដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា បានខិតខំបន្តយកចិត្តទុកដាក់ធានានូវបរិយាកាសការងារ និងមុខរបរឱ្យកាន់តែទូលំទូលាយ តាមរយៈការបង្កើនឱកាសការងារសមរម្យ និងផលិតភាព ការងារខ្ពស់, ការពង្រីកយន្តការ, វិសាលភាព និងប្រសិទ្ធភាពក្នុងការផ្តល់សេវាមុខរបរ និងការ ងារ ឱ្យឆ្លើយតបកាន់តែប្រសើរតាមតម្រូវការអ្នកប្រើប្រាស់, ការពង្រឹងយន្តការវេទិកាការងារ និងការបង្កើនការប្រមូលផ្សព្វផ្សាយ និងបញ្ជ្រាបព័ត៌មានទីផ្សារការងារ, ការពង្រឹងយន្តការ គ្រប់គ្រងការប្រើប្រាស់កម្លាំងពលកម្មក្នុងប្រទេស និងការពារពលករទេសន្តរប្រវេសន៍ខ្មែរ នៅបរទេស, ការបង្កើនផលិតភាពកម្លាំងពលកម្ម ដែលកំពុងស្ថិតក្នុងទីផ្សារការងារ, ការ ផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ និងការពង្រីកការផ្តល់សេវារកការងារឱ្យធ្វើផង ដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner