កម្ពុជាប្រធានអាស៊ានប្តេជ្ញាជម្រុញការកសាងអាស៊ានកាន់តែខ្លាំង (Video Inside)

កម្ពុជាដែលជាប្រធានអាស៊ាន បានប្តេជ្ញាថានឹងធ្វើកិច្ចការឱ្យកាន់តែខ្លាំងដើម្បីជម្រុញការ កសាងសហគមន៍អាស៊ាន។ ការប្តេជ្ញានេះ បានធ្វើឡើងដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសក្នុងឱកាសសិក្ខាសាលាស្តីពី «ការរួមចំណែក របស់កម្ពុជា នៅក្នុងអាស៊ានចាប់តាំងពីការចូលជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩»។ សិក្ខាសាលា នេះ បានធ្វើឡើងនៅសណ្ឋាគារ Hyatt Regency ភ្នំពេញ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។

លោក ប្រាក់ សុខុន បានថ្លែងថា «ខណៈដែលអាស៊ានប្រារព្ធខួបលើកទី៥៥ កម្ពុជាមានការលើក ទឹកចិត្ត និងបំផុសគំនិតឲ្យខិតខំបន្ថែមទៀត ដើម្បីជំរុញការកសាងសហគមន៍អាស៊ាន»។ លោកបានថ្លែងទៀតថា «ក្រោមមូលបទអាស៊ានដោះស្រាយបញ្ហាប្រឈមរួមគ្នា យើងមាន ទស្សនៈថា បរិបទក្នុងតំបន់និងអន្តរជាតិបច្ចុប្បន្ន ចាំបាច់ត្រូវតែពង្រឹងការប្តេជ្ញាចិត្តរួមគ្នារបស់ យើង ចំពោះភាពជាកណ្តាលឯកភាព និងសាមគ្គីភាពរបស់អាស៊ាន»។

កម្ពុជាបានក្លាយជាសមាជិកទី១០ និងចុងក្រោយគេបង្អស់ ដែលបានចូលជាសមាជិកគ្រួសារ អាស៊ាន នៅឆ្នាំ១៩៩៩ ដែលជាការកត់សម្គាល់នូវសមិទ្ធផលគោលនយោបាយការ បរទេស ដ៏វិសេសវិសាលមួយរបស់ខ្លួន ទាក់ទងនឹងសមាហរណកម្មតំបន់និងពហុភាគីនិយម។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner