មនុស្ស៥២ពុលនឹងបន្លែបាញ់ហយ ដឹកសង្គ្រោះនៅមន្ទីរពេទ្យ (Video Inside)
មនុស្ស៥២នាក់រួមមានចាស់និងក្មេង ត្រូវបានគេបញ្ជូនទៅសង្គ្រោះភ្លាមៗក្រោយ ការ សង្ស័យពុលបន្លែក្នុងហេតុការណ៍មួយកើតឡើងក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
អធិការនគរបាលស្រុកគាស់ក្រឡ លោកវរសេនីយ៍ឯក ប៉ាង ហៀង ត្រូវបានគេដកស្រង់ សម្តី ដែលបញ្ជាក់នៅថ្ងៃនេះថាមនុស្សជាង៥០នាក់នោះ មុនហេតុការណ៍បានទទួលទានបន្លែឆៅ បាញ់ហយ ដែលគេបានរៀបចំធ្វើក្នុងពិធីបុណ្យមួយនៅក្នុងវត្តសំរោងលើ, ភូមិសំរោង ក្នុង ឃុំឆ្នាល់មាន់។
មិនមានសេចក្តីរាយការណ៍អំពីករណីបាត់បង់ជីវិតនោះទេ និងមនុស្សមួយចំនួនត្រូវបានគេជួយសង្គ្រោះ និងខ្លះបានវិលត្រឡប់មកកាន់ផ្ទះសម្បែងវិញហើយ។ នៅមិន ទាន់មានការបញ្ជាក់ថាតើហេតុអ្វីបានជាបន្លែក្នុងនំបាញ់ហយនោះ នាមរងនូវជាតិពុលនោះទេ ។