ឯកឧត្តម ប្រាក់ សុខុន សំណេះសំណាលជាមួយមាជិក សមាជិកា អ្នកគាំទ្រ នៅតាមមជ្ឈមណ្ឌលសកម្មភាពបក្សក្នុងឃុំស្វាយប្រទាល និងឃុំត្រើយស្លា

កណ្ដាល ៖ ឯកឧត្តម ប្រាក់ សុខុន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង បានចុះជួបសំណេះសំណាលជាមួយមាជិក សមាជិកា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា នៅតាមមជ្ឈមណ្ឌលសកម្មភាពបក្ស នៅឃុំស្វាយប្រទាល និងឃុំត្រើយស្លា នៃស្រុកស្អាង ខេត្តកណ្ដាល នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ។

ក្នុងឱកាសនេះ ឯកឧត្តម ប្រាក់ សុខុន ចុះទៅតាមមជ្ឈមណ្ឌលសកម្មភាពបក្ស នៅឃុំស្វាយប្រទាល ៖ ១)មណ្ឌលសកម្មភាពបក្សទី២ ភូមិព្រែកតាតិន ២)មណ្ឌលសកម្មភាពបក្សទី១១ ភូមិចុងកោះ ៣)មណ្ឌលសកម្មភាពបក្សទី១២ ភូមិបារ៉ែនលើ ៤)មណ្ឌលសកម្មភាពបក្សទី១៥ ភូមិបារ៉ែនក្រោម។ នៅឃុំត្រើយស្លា៖ ១) មណ្ឌលសកម្មភាពបក្សទី៤ ភូមិពោធិ៍កណ្តាល ២)មណ្ឌលសកម្មភាពបក្សទី១៤ ភូមិព្រែក ៣)មណ្ឌលសកម្មភាពបក្សទី២០ ភូមិព្រែកបាឡាត់ឆឹង ។

ឯកឧត្តម ប្រាក់ សុខុន បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្ដេចប្រធាន និងសម្ដេចប្រធានកិត្តិយស ព្រមទាំងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ស្រុកស្អាងទាំងអស់ និងបានជូនពរឱ្យទទួលបានជោគជ័យសម្រាប់ការបោះឆ្នោតខាងមុខនេះ។

ឯកឧត្តម បានលើកឡើងពីតួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ និងបានណែនាំឱ្យថ្នាក់ដឹកនាំ និងបេក្ខជនគណបក្ស បន្តការខិតខំបំរើប្រជាពលរដ្ឋឱ្យបានល្អ ដូចដែលគណបក្ស បានប្រកាន់យកគោលការណ៍រួមសុខរួមទុក្ខជាមួយប្រជន មិនរត់ចោលប្រជាជន អ្វីៗគ្រប់បែបយ៉ាងដើម្បីជាតិ និងប្រជាជន។

ទន្ទឹមនឹងនេះ ឯកឧត្តម ប្រាក់ សុខុន ក៏បានរំលឹកដល់សមាជិកសមាជិកា គណបក្សគ្រប់ថ្នាក់ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវ ស្របតាមនិតិវិធី និងបទបញ្ញត្តិជាធរមានរបស់ គ.ជ.ប ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នេះផងដែរ។ ឯកឧត្តម ក៏បានអំពាវនាវឲ្យសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា និងបងប្អូនឱ្យប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោត នាថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ ឲ្យបានគ្រប់ៗគ្នា ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនាខាងមុខ ដោយមានគណបក្សនយោបាយចំនួន ១៧ចូលរួម ដែលនឹងដណ្តើមយកកៅអីក្នុងតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១១ ៦២២កៅអី ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ ៦៥២ ខណៈប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតប្រមាណជាង ៩លាន ២សែននាក់៕ ដោយ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner