ការ​បោះ​ឆ្នោត​​ ត្រូវ​បាន​គេ​មើ​លឃើញ​ថា​ ជា​ការ​បង្កើន​​​ហានិភ័យ​នយោបាយ​កូឡុំប៊ី​​​

កា​របោះ​ឆ្នោ​ត​​ជ្រើ​ស​​រើស​ប្រធានាធិបតីរ​ប​ស់ប្រ​ទេស​កូឡុំប៊ី​ ដែល​ជា​ការប្រជែង​គ្នា​​រវាង​​អតីត​​ទ័ព​ព្រៃ​​ឆ្វេង​​​និយម​​ ​និង​​មហា​សេដ្ឋី​​អចលន​ទ្រព្យ​​ប្រជា​​និយម​ ត្រូ​វ​​បាន​គេ​មើល​ឃើញ​ថា ជា​ការ​បង្ក​​ឱ្យ​​មា​ន​ភាព​ច្របូក​ច្របល់​ និង​ទំ​នង​​​​ជា​​នឹង​​បង្កើន​​ហានិភ័យ​​នយោបាយ​​​នៅ​​ក្នុ​ង​ប្រទេស​​។​

ដូចដែលបានរំពឹងទុក លោក Gustavo Petro បាន​ឈ្នះជុំទី​មួ​យកា​ល​​ពី​ថ្ងៃ អាទិត្យ ជាមួយ​នឹង​សម្លេង​ ៤០​% ។ ជា​អតីត​អភិបាលក្រុងបូហ្គោ​តា​​ក្នុង​វ័យ​​ ៦២ ឆ្នាំ ​ដែល​កំពុង​ និង​ជាមេ​ដឹក​​នាំឆ្វេ​ងនិ​យ​ម​ដំ​បូង​របស់​ប្រទេស​កូឡុំ​ប៊ី លោក​ បាន​ស​ន្យាថា​នឹង​​ដំឡើ​​ង​ពន្ធ​លើអ្នក​មាន​ បញ្ចប់ការ​រុ​ក​រ​ក​ឥ​ន្ធនៈហ្វូ​ស៊ីល​​ថ្មី ​និ​ង​​ផ្តល់​អាទិភា​ព​ដ​ល់ការ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​។​

ដោយឡែក​ បេ​ក្ខភាព ជា​គូរ​ប្រជែង​របស់​លោក​នោះ គឺ​អ្នក​ជំ​នួញ​មហាសេ​ដ្ឋី ​និងអតីតអ​ភិបា​លក្រុ​ង Bucaramanga គឺ​លោក Rodolfo Hernandez ទទួលបាន​តែ ២៨​% នៃ​ចំនួន​ឆ្នោត​សរុប​ប៉ុណ្ណោះ​ ពោល​គឺ​​​ ច្រើនជា​ង​​តួលេខ​ ដែ​​ល​បា​ន​ព្យា​ក​រក្នុង​កា​រ​ស្ទ​ង់មតិទ្វេដង​​​ នៅក្នុងខែ មេសា​។

ដោយ​សារ​តែ ជនជាតិ​​កូឡុំប៊ី​ប្រដូច​លោក​​ Hernandez ទៅ​​នឹង​​​​​លោក ដូណាល់ ត្រាំ ​ព្រោះ​​​បុ​​គ្គលិក​លក្ខណៈ​មិន​​​​ល្អ​​​រ​បស់​​​លោក និង​ឧត្ត​មគ​តិ​​អភិរ​ក្ស ជាហេតុ​ធ្វើ​ឱ្យ​ធ្លាក់ប្រជាប្រិយភាព​វិញ​​​ក្នុ​ង​រយៈ​ពេល​​ប៉ុន្មាន​​ថ្ងៃ​​ថ្មី​ៗ​​​នេះ​។​

អ្នក​ស្រី Karla Schiaffino អ្នក​វិភាគជា​ន់ខ្ព​​ស់​នៅអា​មេ​រិកឡា​ទី​ននៃ​វិទ្យាស្ថាន​ Verisk Maplecroft បាន​និយាយ​ថា​៖ «លោក​  Gutiérrez បាន​បរា​ជ័​យ​​លើ​គោលនយោបាយ​​សិទ្ធិ​ប្រពៃណី ​និងគោល​នយោបាយ​Uribismo (គោល​នយោបាយ​បង្កើត​ឡើង​ដោយ​ប្រធានាធីបតី​កូឡុំប៊ីចាស់​) ដែល​ជាជំហាន​ ដើម្បីឈា​​ន​​ទៅ​​​​ជុំ​បន្ទា​ប់»។​

អ្នក​ស្រី បា​ន​បន្ថែម​ថា៖ «ដោយ​ឡែ​ក​ លោក​ Hernández ដែលទើប​ បង្ហាញ​ខ្លួន​ជា​អ្នក​ប្រកួត​ប្រជែង​ក្នុងខែ​ចុ​ងក្រោ​យ​រហូត​ឈាន​ដល់ថ្ងៃ​បោះឆ្នោ​ត​ បាន​បង្ហា្​ញ​ពី​ការ​​ប​ដិសេធ​ ចំពោះនយោ​បាយប្រ​​ពៃ​ណី​​ ដោយ​ជំរុញ​គា​ត់ឱ្យ​នាំ​​មុខ​​ Gutiérrez និងកណ្តា​លស្តាំ​និយម​គឺ​ លោក Sergio Fajardo ដែល​ជាអតី​តអ​ភិបាលក្រុង Medellín ។ ការបោះ​ឆ្នោត​ប្រ​ឆាំង នឹង​នយោបាយ​ប្រពៃណី​​ ​ផ្ត​​​ល់​​កា​រលួ​ង​លោ​ម​តិ​ច​តួច​សម្រាប់​អ្នក​វិ​និ​យោ​គ​ ដែលកំពុង​ស្វែ​ង​រក​ឱកាស​។​ អ្វី ​ដែល​​ត្រូ​វ​​​​រំពឹង​​ពី​​​រដ្ឋាភិបាល​​បន្ទាប់​ គឺ​មិន​​គិ​​ត​ពី​លទ្ធផល​​​នៃ​​ការបោះ​ឆ្នោតបន្ទាប់​ឡើយ​»។​

អ្នក​ស្រី Schiaffino បានព្យាករ​ថា​ សម្លេងឆ្នោត​របស់​លោ​ក​​ Hernández ទំនងជានឹងកើ​ន​ឡើ​ង​មុ​ន​កា​រ​បោះ​ឆ្នោត ដោយសា​រ​តែ​សំណើ​សេដ្ឋកិច្ច​ ដែ​លអ្នក​បោះឆ្នោត​​កំពុង​រពឹងទុក​​។ ​

ការបោះ​ឆ្នោ​​ត​នេះកើ​ត​ឡើ​ងមួយ​ឆ្នាំ បន្ទាប់ពីប្រទេ​ស​កូ​ឡុំ​ប៊ី ​ត្រូវប្រឈម​នឹងការ​តវ៉ា ដោយ​​ហឹង្សា ដែល​បាន​បណ្តាល​ឱ្យម​នុ​​​​ស្សយ៉ាងហោចណាស់​​ ៤៦ នាក់ បាន​ស្លា​ប់​។​ នេះបើ​យោ​ង​​តា​​ម​អ​​ង្គ​កា​រ​សហ​​ប្រជា​ជាតិ​​។

​ការ​តវ៉ាប្រ​ឆាំ​ង​នេះផង​ដែរ​ ក៏​បាន​បណ្ដាល​ឱ្យ​មាន​​ការ​យកពន្ធ​​ខ្ពស់លើ​អ្នក ដែលមា​ន​​ចំណូល​ទាប និង​មធ្យម ទា​ម​ទារ​ឱ្យ​មាន​កំណែ​លម្អ​​ទូលំទូលាយ​ លើ​សមភាព​ និង សេវាសា​ធារ​ណៈ​សំខាន់ៗ​ ដូច​​ជា ​សុខ​ភាព និង​កា​រ​អប់រំ។

រយៈ​ពេល​ ១១ ខែ​កន្លងម​កនេះ បើទោះជា​គេ​មើល​ឃើញ​​មាន​ភា​ព​​​​ស្ង​ប់​ស្ងា​ត់ នៅ​តា​ម​ដ​​​ង​​​​​ផ្លូវ​​នៃ​​ទី​​ក្រុ​ង​​​​ធំៗ​របស់ប្រទេសកូឡុំប៊ីក៏ដោយ​​ ក៏​ប្រ​ទេសនេះ​ អាច​​​នឹង​ប្រឈម​នូវ​រលក​​​បាតុ​កម្ម​​ថ្មី​​​នៅក្នុងសប្តាហ៍ខា​ង​មុខ​នេះ ​។ នេះបើ​​យោង​តាម​ អ្នក​ស្រី​​​ ​​Schiaffino ។

អ្នក​ស្រី ​​បាន​និយាយថា​៖​ «តាម​ទ​​ស្សនៈ​រប​ស់​​យើ​ង ​ហា​និភ័យ​ទាំ​ង​នេះ នឹង​កើនឡើង ​មុន​នឹង​គេ​ប្រកាសល​ទ្ធផល​នៃ​ការបោះ​ឆ្នោតថ្ងៃ​ទី ១៩ ខែ​មិថុនា ទៀត​​។ ​ប្រសិនបើ លោក Hernández ឈ្នះ ក្តី​បារម្ភ​អំ​ពី​ភាពមិនលំអៀ​ង​នៃ​ដំ​​ណើរ​ការបោះ​ឆ្នោ​ត​​ និ​ង​​ភា​ពត្រឹ​​មត្រូវនៃល​ទ្ធ​ផល​នៃការ​បោះឆ្នោត​ នឹងជំ​រុញ​ឱ្យ​​មានហា​​និ​ភ័យ​នៃ​ភា​ពច​លាច​ល​នៅ​ក្នុ​ង​តំប​ន់​ទី​​ក្រុង​ធំ​ៗ​ ដោយ​ការ​ត​វ៉ា ដែល​ផ្តោត​​លើ​រ​ដ្ឋាភិ​បាល ដែល​កំពុង​បន្ត​ និងរដ្ឋា​ភិ​បា​ល​​ថ្មីថែម​ទៀត​ផង​»។

ការស្ទ​ង់ម​តិ​ពេល​ថ្មីៗ​នេះ កាន់​តែ​បង្ហា​ញ​ពី​​កា​រ​​មិ​នទុ​ក​ចិ​ត្ត​​កា​ន់តែ​ខ្លាំង​ឡើ​ង​​នៅ​ក្នុងស្ថាប័​ន​ភាគ​ច្រើន​របស់​ប្រទេស​ រួ​ម​ទាំ​ងស​​មា​ជ គណបក្សនយោបា​យ​ ​ប៉ូ​លី​​ស យោធា សារព័ត៌មាន ​និង​ម​ន្ត្រី​អ​ត្រា​នុកូ​ល​ដ្ឋា​នជា​តិ ដែ​ល​ជា​ស្ថា​ប័​ន​បោះឆ្នោ​​ត​ដ៏​​សំខា​ន់​មួ​យ។

ទន្ទឹម​នឹង​នេះ គេ​ក៏ចាប់​ផ្ដើម​ឃើញ​​មាន​អំពើហិង្សា ដែលរាប់​ប​ញ្ចូ​ល​​ទាំ​​ង​បទ​បញ្ជា​ស្នាក់​​​នៅ​ក្នុ​ងផ្ទះ ដែល​ចេញ​ ដោយក្រុមឧក្រិដ្ឋ​ជ​​ន​កា​ល​ពី​ដើម​ខែ​នេះ​​​ ​ដែល​បានធ្វើ​ឱ្យ​មួយ​ផ្នែក​ធំ​នៃ​ប្រទេសនេះ ជាប់​គាំង​យ៉ាង​ហោ​ច​ណាស់បួន​ថ្ងៃ​។​

ប្រភព៖ New York Times

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner