Real Madrid ចេញសេចក្តីថ្លែងការណ៍ចំពោះការចាកចេញរបស់ Gareth Bale

បាល់ទាត់ ៖ កីឡាករ Gareth Bale វ័យ ៣២ ឆ្នាំបានចាកចេញពី REAL MADRID ហើយបន្ទាប់ពីចំណាយពេល៩ឆ្នាំនៅ Bernabeu ជួយក្លឹប LaLiga ឱ្យគ្រងតំណែងជើងឯកអឺរ៉ុបចំនួន៥ ដង។

ពេលវេលារបស់របស់តារា Wales នៅទីក្រុងម៉ាឌ្រីដ មិនជោគជ័យដោយបញ្ហារបួស និងការធ្លាក់ចុះប្រជាប្រិយភាព បានធ្វើអោយអ្នកគាំទ្រមានការខកចិត្តចំពោះការមិនបង្ហាញខ្លួនសម្រាប់ការប្រកួត។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លឹបយក្សរបស់អេស្ប៉ាញ ដោយបានសម្តែងការគោរពចំពោះ Bale ដោយបញ្ជាក់ថា “Real Madrid សូមថ្លែងអំណរគុណ និងក្តីស្រលាញ់ចំពោះ Gareth Bale ដែលជាកីឡាករដ៏អស្ចារ្យម្នាក់ បើទោះបីជាចាកចេញប៉ុន្តែឈ្នោះរបស់អ្នក បាននឹងក្លាយជាការចងចាំសម្រាប់ក្លឹបនេះជារៀងរហូត។

សូមរំលឹកថា Gareth Bale បានមកដល់ Real Madrid ចាប់តាំងពីថ្ងៃទី២ ខែកញ្ញាឆ្នាំ ២០១៣ ក្នុងអាយុ ២៤ ឆ្នាំ ដោយបានជួយក្លឹប គ្រងតំណែងជើងឯកអឺរ៉ុបចំនួន៥ ដង ៕
ប្រភព ៖ The Sun
សារ៉ាន ទីងី

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner