ឯកឧត្តម គង់ សោភ័ណ្ឌ និងឯកឧត្តមគឹម រិទ្ធី ជួបសំណេះសំណាល និងចែកកាតអ្នកសង្កេតការណ៍ជូន ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាក្រុងតាខ្មៅជាង ៣០០នាក់

កណ្ដាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលនិងឯកឧត្តមគឹម រិទ្ធី កាលពីល្ងាចថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ បានជួបសំណេះសំណាល និងចែកកាតអ្នកសង្កេតការណ៍ជូនក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងតាខ្មៅជាង៣០០នាក់ ដោយមានការអញ្ជើញចូលរួមថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកឡើងពីវីរភាពគំរូដ៏ល្អរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដោយលើកទឹកចិត្តដល់យុវជនទាំងអស់អានសៀវភៅ «ក្ដីសង្ឃឹម ហ៊ុន ម៉ានី» ឲ្យបានចប់ និងស្បែងយល់ពីខ្លឹមសារឲ្យបានច្បាស់លាស់ ព្រោះអត្ថបទនេះពិតជាឆ្លុះបញ្ចាំងពីភាពជាគម្រូដ៏ល្អដល់យុវជន យុវតីទាំងអស់ទូទាំងប្រទេស។

ឯកឧត្តម គីម រិទ្ធី បានថ្លែងប្រាប់ទៅកាន់យុវជនអ្នកសង្កេតការណ៍ទាំងអស់ ត្រូវឈរលើភាពត្រឹមត្រូវ ភាពស្របច្បាប់ មានគោលជំហរច្បាស់លាស់ ក្នុងការសង្កេតការណ៍ប្រកបដោយតម្លាភាព មិនលម្អៀង ហើយជួយសម្រួល ដល់ការលំបាកណាមួយរបស់ពលរដ្ឋអ្នកមកបោះឆ្នោត និងសង្កេតការណ៍ក្រែងមានជនខិលខូចណាមកបំផុសបំផុលដល់បោះឆ្នោត ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner