ថ្ងៃបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត! ឯកឧត្តម វង សូត និងលោកជំទាវ ដឹកនាំសមាជិកបក្សចំនួន៦ពាន់នាក់ ដង្ហែក្បួននៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំក្រែកក៏ដូចជាឃុំនានា ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សរុបចំនួន ៦.០០០នាក់ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ បានប្រារព្ធបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បានដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត បង្ហាញពីការយកប្រៀប ឈានដល់ជ័យជម្នះ ក្នុងថ្ងៃបោះឆ្នោត ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ។

ក្នុងពិធីដង្ហែក្បូងបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងលោកជំទាវ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម-លោកំទាវ លោក-លោកស្រី សមាជិក-សមាជិកា ជាក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុក ឃុំ ក្នុងក្របខ័ណ្ឌស្រុក គណៈកម្មាធិការគណបក្សស្រុក គណៈកម្មាធិការគណបក្សឃុំ ព្រមទាំងសមាជិក-សមាជិកា យុវជន គណបក្ស ចំនួន ៦ពាន់នាក់ ។

ក្នុងនោះ ពិធិដឹកនាំក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតនេះ បានប្រព្រឹត្តធ្វើឡើងមានរបៀបរៀបរយ មានសណ្តាប់ល្អ ដោយគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់ បទបញ្ជានិងនីតិវិធីនៃការបោះឆ្នោត។

ថ្លែងនាឱកាសនោះ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាក្រែក ឯកឧត្តម វង សូត បានពាំនាំបណ្តាំការសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងបានថ្លែងកោតសរសើរ ជូនចំពោះសមាជិក-សមាជិកា សកម្មជន អ្នកគាំទ្រ គណបក្សប្រជានកម្ពុជាទាំងអស់ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រី គ.ជ.ប ដែលបានសហការរួមគ្នាគោរពច្បាប់បោះឆ្នោត និងនីតិវិធីបោះឆ្នោតយ៉ាងពេញលេញប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ ធ្វើឱ្យដំណើរការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២០ ប្រព្រឹត្តទៅបានយ៉ាងរលូន នៅក្នុងក្របខ័ណ្ឌ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទាំងមូល ។
ឯកឧត្តម បន្ដថា ៖ ជាមួយគ្នានោះ សមាជិកបក្សទាំងអស់ត្រូវណែនាំ ឱ្យប្រជាជនស្គាល់អំពីលេខរៀងគណបក្សប្រជាជន បានបង្រៀនពីការគូសសន្លឹកឆ្នោត និងការត្រួតពិនិត្យឯកសារបម្រើដល់ការបោះឆ្នោត ដូចជា អត្តសញ្ញាណបណ្ណ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត និងអញ្ជើញប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាផងដែរ។

ទន្ទឹមនឹងនោះ ឯកឧត្តម វង សូត បានថ្លែងអំណរគុណចំពោះក្រុមការងារចុះជួយឃុំ ក៏ដូចជាមន្រ្តីបក្ស និងសមាជិកគណបក្សប្រជាជននៃឃុំទូទាំង ស្រុកពញាក្រែក ដែលបានចូលរួមក្នុងការឃោសនារកសំឡេងឆ្នោតរយៈពេល១៤ថ្ងៃនេះ និងដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។
គូសបញ្ជាក់ថា៖ ស្រុកពញាក្រែក មាន៨ឃុំ និងប្រជាពលរដ្ឋមាឈ្មោះបោះឆ្នោតមានចំនួន៨៤,៥១៦នាក់ ក្នុងនោះ មានមណ្ឌលបោះឆ្នោតចំនួន២៣៦ការិយាល័យផងដែរ ៕ ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner