លោកជំទាវ និន សាផុន និងឯកឧត្តម សុខប្រសិទ្ធិ អញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ក្នុងឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ

ខេត្តតាកែវ ៖ លោកជំទាវ និន សាផុនសមាជិក គណកម្មារធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកកោះអណ្តែត និង ឯកឧត្តម សុខប្រសិទ្ធិប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋានចុះជួយឃុំរមេញ បានអញ្ជើញចូលរួមបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅឃុំរមិញ ស្រុកកោះអណ្តែត ខេត្តតាកែវ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។

ពិធីនេះមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា អនុប្រធានគណៈពង្រឹងប្រធានគណៈពង្រឹងភូមិឃុំព្រមទាំងសមាជិក សមាជិកា យុវជនប្រមាណ៥៤០នាក់មកពី១០ ភូមិក្នុងឃុំរមឹញ។

លោកជំទាវ និន សាផុន និងឯកឧត្តមសុខប្រសិទ្ធិ បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងបានថ្លែងកោតសរសើរ ជូនចំពោះសកម្មជន អ្នកគាំទ្រ គណបក្សប្រជានកម្ពុជាទាំងអស់ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានសហការរួមគ្នាគោរពច្បាប់បោះឆ្នោត និងនីតិវិធីបោះឆ្នោតយ៉ាងពេញលេញប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់។

លោកជំទាវនិនសាផុននិងឯកឧត្តម សុខប្រសិទ្ធិបានមានប្រសាសន៍ថា បច្ចុប្បន្នប្រជាពលរដ្ឋកំពុងរស់នៅយ៉ាងសុខសាន្តក្រោមម្លប់នៃសន្តិភាព ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការឯកភាពជាតិ ដូច្នេះត្រូវរួមសាមគ្គីគ្នាខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីអភិវឌ្ឍន៍សង្គមជាតិ និងលើកស្ទួយជីវភាពរស់នៅរបស់ខ្លួន
លោកជំទាវនិងឯកឧត្តម ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នា សូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅតាមការិយាល័យបោះឆ្នោត ក្នុងមណ្ឌលបោះឆ្នោតនៅឃុំ សង្កាត់ ដោយយកភ្ជាប់ជាមួយខ្លួននូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតបញ្ជាក់អត្តសញ្ញាណ ឱ្យបានគ្រប់ៗគ្នាកុំបីខាន ដើម្បីបន្តការថែរក្សាសន្តិភាព ការអភិវឌ្ឍមូលដ្ឋាន និងដើម្បីជីវភាពសុខសាន្តរបស់ប្រជាជនតទៅមុខទៀត។

សូមបញ្ជាក់ថា នៅក្នុងខេត្តតាកែវការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ មានចំនួន១៧គណបក្សចូលរួម ដោយឡែកក្នុងឃុំរមេញមានចំនួនួន៣គឋណបក្សចូលគឺទី១ គណបក្សប្រជាជនកម្ពុជា ទី២គណបក្សភ្លើងទៀន និងទី៣ គណបក្សហ្វុិនស៊ីនបិុចបន្ថែមពីនេះលោកជំទាវនិន សាផុន និងឯកឧត្តម សុខប្រសិទ្ធិបានថ្លែងអំណរគុណចំពោះក្រុមការងារ មន្រ្តីបក្ស និងសមាជិកគណបក្សប្រជាជនកម្ពុជាឃុំររមឹញដែលបានចូលរួមក្នុងការឃោសនារកសំឡេងឆ្នោតរយៈពេល១៤ថ្ងៃនេះ និងដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ រយៈពេល១៤ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២២ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ បានប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ។ សម្រាប់ថ្ងៃទី៤ ខែមិថុនា គឺជាថ្ងៃស គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានហាមប្រាមដល់គណបក្សនយោបាយទាំងអស់មិនឱ្យធ្វើសកម្មភាពឃោសនា ឬសកម្មភាពនយោបាយអ្វីមួយនោះឡើយ ពោលគឺគ្រប់គណបក្សនយោបាយទាំងអស់ត្រូវរក្សាភាពស្ងប់ស្ងាត់។ ការបោះលោកជំទាវ និន សាផុននិងឯកឧត្តម សុខប្រសិទ្ធិអញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ឋិតក្នុងឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ

លោកជំទាវ និន សាផុនសមាជិកគណកម្មារធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកកោះអណ្តែតនិងឯកឧត្តម សុខប្រសិទ្ធិប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋានចុះជួយ ឃុំ រមេញបានអញ្ជើញចូលរួមបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅឃុំរមឹញ ស្រុកកោះអណ្តែត ខេត្តតាកែវនាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ ពិធីនេះមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា អនុប្រធានគណៈពង្រឹងប្រធានគណៈពង្រឹងភូមិឃុំព្រមទាំងសមាជិក សមាជិកា យុវជនប្រមាណ៥៤០នាក់មកពី១០ ភូមិក្នុងឃុំរមឹញ។

លោកជំទាវនិន សាផុន និងឯកឧត្តមសុខប្រសិទ្ធិ បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងបានថ្លែងកោតសរសើរ ជូនចំពោះសកម្មជន អ្នកគាំទ្រ គណបក្សប្រជានកម្ពុជាទាំងអស់ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានសហការរួមគ្នាគោរពច្បាប់បោះឆ្នោត និងនីតិវិធីបោះឆ្នោតយ៉ាងពេញលេញប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់។

លោកជំទាវនិនសាផុននិងឯកឧត្តម សុខប្រសិទ្ធិបានមានប្រសាសន៍ថា បច្ចុប្បន្នប្រជាពលរដ្ឋកំពុងរស់នៅយ៉ាងសុខសាន្តក្រោមម្លប់នៃសន្តិភាព ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងការឯកភាពជាតិ ដូច្នេះត្រូវរួមសាមគ្គីគ្នាខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីអភិវឌ្ឍន៍សង្គមជាតិ និងលើកស្ទួយជីវភាពរស់នៅរបស់ខ្លួន

លោកជំទាវនិងឯកឧត្តម ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នា សូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅតាមការិយាល័យបោះឆ្នោត ក្នុងមណ្ឌលបោះឆ្នោតនៅឃុំ សង្កាត់ ដោយយកភ្ជាប់ជាមួយខ្លួននូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតបញ្ជាក់អត្តសញ្ញាណ ឱ្យបានគ្រប់ៗគ្នាកុំបីខាន ដើម្បីបន្តការថែរក្សាសន្តិភាព ការអភិវឌ្ឍមូលដ្ឋាន និងដើម្បីជីវភាពសុខសាន្តរបស់ប្រជាជនតទៅមុខទៀត។

សូមបញ្ជាក់ថា នៅក្នុងខេត្តតាកែវការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ មានចំនួន១៧គណបក្សចូលរួម ដោយឡែកក្នុងឃុំរមេញមានចំនួនួន៣គឋណបក្សចូលគឺទី១ គណបក្សប្រជាជនកម្ពុជា ទី២គណបក្សភ្លើងទៀន និងទី៣ គណបក្សហ្វុិនស៊ីនប៉ិចបន្ថែមពីនេះលោកជំទាវនិន សាផុន និងឯកឧត្តម សុខប្រសិទ្ធិបានថ្លែងអំណរគុណចំពោះក្រុមការងារ មន្រ្តីបក្ស និងសមាជិកគណបក្សប្រជាជនកម្ពុជាឃុំររមឹញដែលបានចូលរួមក្នុងការឃោសនារកសំឡេងឆ្នោតរយៈពេល១៤ថ្ងៃនេះ និងដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ រយៈពេល១៤ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២២ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ ដោយយុទ្ធនាការក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះបាន ប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ។ សម្រាប់ថ្ងៃទី៤ ខែមិថុនា គឺជាថ្ងៃស គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានហាមប្រាមដល់គណបក្សនយោបាយទាំងអស់មិនឱ្យធ្វើសកម្មភាពឃោសនា ឬសកម្មភាពនយោបាយអ្វីមួយនោះឡើយ ពោលគឺគ្រប់គណបក្សនយោបាយទាំងអស់ត្រូវរក្សាភាពស្ងប់ស្ងាត់។ ការបោះឆ្នោតនឹងប្រព្រឹត្តទៅរយៈពេល១ថ្ងៃ គឺនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២៕ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner