Luis Suarez ចង់ជួបជុំជាមួយ Lionel Messi នៅ Inter Miami នៅឆ្នាំក្រោយ

បាល់ទាត់ ៖ LUIS SUAREZ បានបង្ហើបពីការជួបជុំជាមួយ Lionel Messi ក្រោមការដឹកនាំរបស់ David Beckham នៅ Inter Miami ។ Suarez និង Messi បានឈ្នះ LaLiga បួនដង និង Champions League មួយដងជាមួយគ្នានៅ Barcelona ។

Suarez វ័យ ៣៥ ឆ្នាំ និង Messi វ័យ ៣៤ ឆ្នាំមានទំនាក់ទំនងល្អនៅលើទីលាន ហើយក៏ជាមិត្តល្អបំផុតផងដែរនៅ Nou Camp ។ Messi ដែលកំពុងប្រកបអាជីពនៅឯ Paris-Saint Germain ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការប្តូរទៅ Inter Miami ស្របពេលដែលកិច្ចសន្យានឹងផុតកំណត់នៅឆ្នាំ ២០២៣។ខណៈពេលនេះ Suarez គឺជាភ្នាក់ងារឥតគិតថ្លៃបន្ទាប់ពីកិច្ចសន្យានៅ Atletico Madrid បានផុតកំណត់ ។

នៅក្នុងកិច្ចសំភាសន៍ Suarez បានប្រាប់វិទ្យុអេស្ប៉ាញ El Larguero អំពីការរំពឹងដើម្បីបានលេងជាមួយ Messi ម្តងទៀតនៅ Miami ក្រោមការដឹកនាំរបស់ Beckham ។ Suarez ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរដោយឥតគិតថ្លៃទៅកាន់ Premier League ក្រោមការដឹកនាំរបស់អតីតមិត្តរួមក្រុម Liverpool លោក Steven Gerrard នៅ Aston Villa ៕
ប្រភព ៖ The Sun
សារ៉ាន ទីងី

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner