ឯកឧត្តម សាយ សំអាល់ ៖ មានតែគណបក្សប្រជាជនកម្ពុជា មួយគត់ មានគោលនយោបាយច្បាស់លាស់ និងអាចដំណើរការ បាន

ព្រះសីហនុ ៖ ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការ កណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ព្រះសីហនុ បានគូសបញ្ជាក់ថា មានតែគណបក្សប្រជាជនកម្ពុជា មួយគត់ មានគោលនយោបាយច្បាស់លាស់ និងអាចដំណើរការនូវ គោលនយោបាយទាំងនោះបាន»។ នេះជាប្រសាសន៍លើកឡើងក្នុងឱកាសអញ្ជើញជាអធិបតីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្រុកកំពង់សិលា នៃខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធានក្រុមការងារគណបក្សចុះជួយខេត្ត ស្រុក ឃុំ និង សមាជិក សមាជិកាគណបក្ស យ៉ាងច្រើនកុះករ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ។

ថ្លែងទៅកាន់សមាជិក សមាជិកា ឯកឧត្តម សាយ សំអាល់ បាន លើកឡើង ថា មានតែគណបក្សប្រជាជនកម្ពុជាយើងមួយគត់ ដែលបានបង្កើតឡើងដោយប្រជាជន ជាគណបក្សរបស់ប្រជាជន និងធ្វើអ្វីៗដើម្បីប្រជាជន និងជាកម្លាំងនយោបាយតែមួយគត់ ដែលមានធនធានមនុស្សប្រកបដោយសមត្ថភាព មានកម្មវិធី នយោបាយ និងមាគ៌ាដឹកនាំច្បាស់លាស់ ហើយបានផ្សារភ្ជាប់ រួមសុខរួមទុក្ខជាមួយ ប្រជាជន នៅគ្រប់ស្ថានភាព និងគ្រប់ កាលៈទេសៈ។ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីបន្ដដំណើររបស់ប្រទេសយើងទៅមុខទៀត តាមរយៈការ អនុវត្តកម្មវិធីនយោបាយដ៏ត្រឹមត្រូវ និងជាក់ស្តែងរបស់គណបក្ស សំដៅបន្តធានានូវវឌ្ឍនភាព សេដ្ឋកិច្ច-សង្គម និងឧត្តមប្រយោជន៍ ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

ចំពោះខេត្តព្រះសីហនុ យើងនឹងខិតខំកែប្រែខេត្តព្រះសីហនុ ក្លាយ ទៅជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់ព្រះរាជាណាចក្រកម្ពុជា ហើយ ផ្លែផ្កានៃសន្តិភាព គឺជាប៉ូលសេដ្ឋកិច្ចនៃខេត្តព្រះសីហនុ ដែលជា កន្លែងការងារសម្រាប់កូនចៅរបស់អ្នកខេត្តព្រះសីហនុទាំងអស់គ្នា។ ឯកឧត្តម បានគូសបញ្ជាក់ថា ពេលដែលប៉ូលសេដ្ឋកិច្ចនៅរាជធានី ភ្នំពេញ សៀមរាប ព្រះសីហនុ មណ្ឌលគីរី ដំណើរការកាន់ តែល្អ្រ្រ សើរោះ កម្ពុជានឹងដើរទៅមុខជារៀងរហូត។

ឯកឧត្តមបន្តថា ឫសគល់នៃសន្តិភាពដែលយើងបាន ឃើញនៅថ្ងៃ នេះ នឹងចាក់ឫស្សកាន់តែជ្រៅទៅទៀត ដែលយើងនឹងទទួលបាន នូវ ប្រទេសមួយដែលមានសន្តិភាពជារៀងរហូត ហើយនេះជាសេចក្តី សុខ សេចក្តីសង្ឃឹមរបស់កូនចៅយើងគ្រប់ជំនាន់ និងតជំនាន់ទៅ មុខទៀត។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានក្រុមការងារ បានថ្លែង អំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះសមាជិក សមាជិកា មន្ត្រីគណបក្ស សកម្មជនទាំងអស់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងធនធានផ្ទាល់ខ្លួន ធ្វើឱ្យយុទ្ធនាការឃោសនា បោះឆ្នោតនេះ បានប្រព្រឹត្តទៅយ៉ាងអធឹកអាធ័ម និងដោយ ភាព រលូន ជាពិសេស អាជ្ញាធរមូលដ្ឋានដែលបានធានានូវដំណើរ ការរៀបចំយុទ្ធនាការបោះឆ្នោត បង្កលក្ខណៈងាយស្រួល គ្រប់ សព្វបែបយ៉ាង មិនត្រឹមឱ្យតែគណបក្សប្រជាជនកម្ពុជាមួយទេ គឺគ្រប់គណបក្សទាំងអស់ ដែលបានចូលរួម។

ឯកឧត្តម សាយ សំអាល់ បានចាត់ទុកថា នេះគឺជាផ្លែផ្កានៃ សន្តិភាព ជាដំណើរការប្រជាធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំប្រឹងប្រែងកសាងមកអស់ជាច្រើនឆ្នាំ ។

គួរបញ្ជាក់ថា ការឃោសនាបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី ៥ ឆ្នាំ ២០២២ មាន រយៈពេល ១៤ ថ្ងៃ ចាប់ពី ថ្ងៃទី ២១ ខែឧសភា ដល់ ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២ ហើយ រាល់ សកម្មភាព ឃោសនា ត្រូវគោរព ច្បាប់ បទបញ្ជា និង នីតិវិធី រួមទាំង សេចក្ដីណែនាំ របស់ គ . ជ . ប ។ នៅ ថ្ងៃទី ៥ ខែមិថុនា គឺជា ថ្ងៃ បោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី ៥ ដែលមាន គណបក្សនយោបាយ ចំនួន ១៧ បានដាក់ បេក្ខជន ឈរឈ្មោះ ចូលរួម ប្រកួតប្រជែង ៕
ដោយ ៖គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner