អេ លីតភក្កី អះអាងថា ប៉ះកីឡាករថៃ រ៉ាំបុយ នឹងមិនធ្វើឲ្យអ្នកគាំទ្រគុនខ្មែរខកចិត្តនោះទេ

អេលីត ភក្តី អ្នកប្រដាល់ក្លិបនាយកដ្ឋានអង្គរក្សនៅថ្ងៃអាទិត្យទី១២ ខែមិថុនាខាងមុខនេះ នឹងត្រូវប៉ះជើងខ្លាំងថៃ រ៉ាំប៊ុយ ក្នុងជំនួបមិត្តភាពអន្តរជាតិ ក្នុងកម្មវិធីប្រដាល់ ដោយអ្នកឈ្នះនឹងទទួលបានថវិកាបន្ថែមពីលើតម្លៃខ្លួនចំនួន១លានរៀល។
អ្នកប្រដាល់ចិត្តសឿង វាយមិនថយ អេលីត ភក្តី អះអាងថា ការជួបអ្នកប្រដាល់ថៃរ៉ាំប៊ុយ នៅថ្ងៃអាទិត្យ ជាជំនួបមិត្តភាពអន្តរជាតិលើកទី៣ ក្រោយខកខានអស់រយៈពេលជាង២ឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ១៩ ។
អេលីត ភក្កី អះអាងថា នឹងមិនធ្វើឲ្យអ្នកគាំទ្រគុនខ្មែរខកចិត្តឡើយ ខិតខំប្រឹងប្រែងប្រកួតឲ្យអស់ពីលទ្ធភាព បើទោះបីលទ្ធផលចាញ់ឬឈ្នះ។
សូមបញ្ជាក់ថា បន្ទាប់ពីបើកប្រទេសនិងបើកព្រំដែនកម្ពុជាថៃឡើងវិញ ក្រោយស្ថានភាពជំងឺកូវីដ១៩ធូស្រាល អ្នកប្រដាល់ចិត្តសឿង អេលីត ភក្តី បានទទួលការប្រកួតមិត្តភាពអន្តរជាតិ២លើករួចមកហើយ ចាញ់ទាំង២លើក និងចុងក្រោយចាញ់ម៉ាឡេស៊ីដោយពិន្ទុ ខណៈការប្រកួតមិត្តភាពអន្តរជាតិលើកទី៣ ជួបជើងខ្លាំងថៃ កីឡាករ រ៉ាំប៊ុយ៕ អត្ថបទៈ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner