តំណាង OHCHOR បញ្ជាក់កិច្ចសហការជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (Video Inside)

មន្ត្រីនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានបញ្ជាក់ ការត្រៀមចូលរួមរបស់ខ្លួនក្នុងដំណាក់កាលការបោះឆ្នោតសកលឆ្នាំ២០២៣ក្នុងប្រទេសកម្ពុជា។

ការបញ្ជាក់នេះ បានធ្វើដោយមន្ត្រីតំណាងលោកស្រី រួអេដា អិល ហាច ក្នុងជំនួបមួយ ថ្ងៃទី៧មិថុនា ជាមួយនឹងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី។ សម្តីបញ្ជាក់របស់មន្ត្រីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានធ្វើឡើង ក្រោយការបោះឆ្នោតឃុំនិងសង្កាត់ថ្ងៃទី៥មិថុនា ទើបបានប្រព្រឹត្តរួចរាល់ជាមួយនឹងការវាយ តម្លៃរបស់ក្រុមអ្នកតាមដានជាតិនិងអន្តរជាតិបញ្ជាក់ថា គឺជាការបោះឆ្នោតក្នុងលក្ខណៈសេរី, យុត្តិធម៌, តម្លាភាពក្នុងលក្ខណៈប្រជាធិបតេយ្យពិតប្រាកដ។

លោក កែវ រ៉េមី ត្រូវបាន គេដកស្រង់សម្តីដែលបញ្ជាក់ថា តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួល បន្ទុកសិទ្ធិមនុស្ស បានថ្លែងថាគេនឹងធ្វើកិច្ចសហការគ្នាជាមួយនឹងគណៈកម្មាធិការសិទ្ធិមនុស្ស ដើម្បីចូលរួមគ្នាផ្តោតទៅលើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner