កម្ពុជាចូលរួមជាមួយពិភពលោកក្នុងទិវា World Food Safety Day (Video Inside)

កម្ពុជាបានចួលរួមជាមួយនឹងពិភពលោកប្រារព្ធទិវាពិភពលោកស្តីពីសុវត្ថិភាពចំណីអាហារ ។ ទិវាពិភពលោកស្តីពីសុវត្ថិភាពចំណីអាហារ World Food Safety Day ត្រូវបានគេប្រារព្ធរៀងរាល់ឆ្នាំនៅថ្ងៃទី៧មិថុនា ដើម្បីការដាស់តឿនមនុស្សគ្រប់ៗរូបលើសកលលោកដើម្បីប្រុង ប្រយ័ត្នកុំទទួលអាហារណាដែលគ្មានសុវត្ថិភាពនិងបង្កគ្រោះថ្នាក់ដល់សុខភាព។

ទិវាពិភពលោកស្តីពីសុវត្ថិភាពចំណីអាហារថ្ងៃទី៧មិថុនាឆ្នាំ២០២២នេះ បានស្ថិតក្រោមប្រធាន បទ «ចំណីអាហារមានសុវត្ថិភាព សុខភាពកាន់តែល្អប្រសើរឡើង»។ រដ្ឋលេខាធិការក្រសួង សុខាភិបាលលោកស្រីវេជ្ជបណ្ឌិត​ ឱ វណ្ណឌីន បានថ្លែងដាស់តឿនពលរដ្ឋខ្មែរត្រូវបរិភោគ អាហារដែលមានសុវត្ថិភាព។

សេចក្តីអំពាវនាវរបស់មន្ត្រីក្រសួងសុខាភិបាលបានធ្វើឡើងទន្ទឹមនឹងករណីឆ្លងមេរោគរាត ត្បាតមួយចំនួនលើពិភពលោក បានផ្ទុះឡើងដោយសារតែកង្វះអនាម័យនិងការទទួលទាន អាហារមិនមានសុវត្ថិភាព។

យោងតាមអង្គការសុខភាពពិភពលោក, ក្នុងមួយឆ្នាំៗមនុស្សប្រមាណ៦០០លាននាក់ គឺ ម្នាក់ក្នុងចំណោមដប់នាក់ បានធ្លាក់ខ្លួនឈឺដោយសារតែការទទួលទានអាហារគ្មានសុវត្ថិភាព ក្នុងនោះមាន៤២ម៉ឺននាក់ បានស្លាប់ជារៀងរាល់ឆ្នាំដោយសារតែអាហារគ្មានសុវត្ថិភាពនោះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner