Walcott ប្រាប់ Saka កុំឲ្យទៅ Man City

ក្រុមជើងឯក Premier League រដូវកាល២០២១-២២ Manchester City បានបង្ហាញការចាប់អារម្មណ៍ទៅលើ Bukayo Saka វ័យ២០ឆ្នាំរបស់ Arsenal ដើម្បីនាំយកនៅរដូវក្ដៅនេះ។

ក្រោយមានការចាប់អារម្មណ៍ពីក្រុមជើងឯក ខ្សែប្រយុទ្ធរបស់ Southampton កីឡាករ Theo Walcott បានប្រាប់ Saka ថា គួរតែបន្តនៅជាមួយ Arsenal ទៀតទៅ ។ និយាយប្រាប់ talkSPORT អតីតជម្រើសជាតិអង់គ្លេសបាននិយាយថា Saka ត្រូវតែយល់ថា ឱកាសលេងរបស់គេនឹងមានកម្រិត ប្រសិនបើទៅលេងនៅ City។ គេគួរតែបន្តលេងជាកីឡាករសំខាន់ក្នុងគម្រោងរបស់ Arteta។

សូមបញ្ជាក់ថា Bukayo Saka បានបង្ហាញខ្លួនគ្រប់ប្រកួតឲ្យ Arsenal នៅ Premier League ក្នុងរដូវកាលនេះ ដោយរកបាន១១គ្រាប់ និង Assist ៨គ្រាប់ ខណៈកំពុងសល់កុងត្រា២ឆ្នាំទៀតជាមួយ កាំភ្លើងធំ និងកំពុងដំណើរការការចរចាកុងត្រាថ្មី។ Arsenal ខកខានទទួលបានកៅអីទៅលេងនៅ Champions League នៅសប្ដាហ៍ចុងក្រោយក្នុងលីគ ដោយរបូតតំណែងលេខ៤ឲ្យទៅកាន់ Spurs ខណៈ City ឈ្នះ Premier League ជាលើកទីបួននៅ៥រដូវកាលចុងក្រោយ ៕
សារ៉ាន ទីងី

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner