Chelsea ត្រៀមពិភាក្សាជាមួយ Romelu Lukaku ជុំវិញអនាគតជាមួយ Inter Milan

CHELSEA និង Inter Milan ត្រូវបានគេរាយការណ៍ថាជួបគ្នាដើម្បីពិភាក្សាជុំវិញការផ្ទេរកីឡាករ Romelu Lukaku ។ ខ្សែប្រយុទ្ធរូបនេះបានផ្ទេរពីក្របខ័ណ្ឌ Serie A ត្រឡប់មកកីឡដ្ឋាន Stamford Bridge ក្នុងកិច្ចសន្យាតម្លៃ ៩៧,៥ លានផោនកាលពីរដូវក្ដៅមុន ។

មេធាវីរបស់កីឡាករវ័យ ២៩ ឆ្នាំលោក Sebastien Ledure គ្រោងនឹងជួបជាមួយតំណាងក្លឹប Nerazzurri នៅសប្តាហ៍នេះ ដើម្បីនិយាយអំពីកិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយរួមជាមួយលក្ខខណ្ឌនៃកិច្ចសន្យាផងដែរ។

Inter ចង់ឱ្យតារាសញ្ជាតិបែលហ្ស៊ិករូបនេះ ទទួលបានប្រាក់ខែពីកិច្ចព្រមព្រៀង £៣២៥,០០០ ក្នុងមួយសប្តាហ៍នៅ Chelsea ។ របាយការណ៍ថ្មីបានអះអាងថា ពួកគេចង់បានថ្លៃ £១៩.៥លានពីក្លឹបអ៊ីតាលីសម្រាប់កិច្ចព្រមព្រៀងខ្ចីជើង ។ ហើយពួកគេក៏ចង់បានថ្លៃ £៥៩.៦m ជាកាតព្វកិច្ចក្នុងការទិញនៅឆ្នាំក្រោយ។
ប្រភព ៖ The Sun
សារ៉ាន ទីងី

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner