ក្រុមហ៊ុន Smart បើកបង្ហាញផលិតផលថ្មីៗចំនួន ៥ ដែលផលិតឡើងដើម្បីដាក់ឱ្យអតិថិជនប្រើប្រាស់ ស្របតាមបច្ចេកវិទ្យាកំពុងមានការវិវឌ្ឍរីកចម្រើនក្នុងពេលបច្ចុប្បន្ន

ភ្នំពេញ៖ ក្រុមហ៊ុន Smart បើកបង្ហាញផលិតផលថ្មីៗទាំង៥របស់ខ្លួន ដែលបានផលិតឡើង ដើម្បីដាក់អោយអតិថិជនប្រើប្រាស់ ស្របតាមបច្ចេកវិទ្យាកំពុងមានការវិវឌ្ឍនិងរីកចម្រើនក្នុងពេលបច្ចុប្បន្ន ដែលពិធីនេះបានប្រព្រឹត្តិធ្វើនាល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ ក្នុងកម្មវិធី Smart Consumers Event នៅសណ្ឋាគារ សូហ្វីតែល រាជធានីភ្នំពេញ។

តំណាងជាន់ខ្ពស់ក្រុមហ៊ុន Smart មានប្រសាសន៍ថា Smart ពិតជាធ្វើបានដូចការប្តេជ្ញាពិតប្រាកដមែន ដោយស្មាតបានបន្តបង្កើតផលិតផលថ្មីៗរបស់ខ្លួនជាច្រើនប្រភេទ ដែលផ្តោតសំខាន់ទៅលើការប្រើប្រាស់របស់អតិថិជន និង តំរូវអោយត្រូវតាមប្រភេទអ្នកប្រើប្រាស់ មិនថា ការប្រើប្រាស់សម្រាប់ការភ្ជាប់ទំនាក់ទំនងបណ្តាញសង្គម ការកំសាន្ត និង ការលេងហ្គេមអនឡាញជាដើម។ លោកបន្តថា ផលិតផលដែលស្មាតបានប្រកាសដាក់អោយប្រើប្រាស់ និង ត្រៀមបញ្ចេញអោយប្រើប្រាស់ គឺសម្រិតសម្រាំងឱ្យត្រូវតាមតំរូវការអតិថិជន និង ដើម្បីស្របទៅតាមការខិតខំប្រឹងប្រែងក្នុងការពង្រីកទំហំបណ្តាញសេវារបស់ខ្លួន។

បើតាមអ្នកតំណាងរូបនេះ ផលិតផលថ្មីៗទាំង ៥ ដែល Smart បានប្រកាសមានដូចជា៖
1.E-Top up to Win : គឺជាប្រូម៉ូសិនថ្មី ដោយអតិថិជនគ្រាន់តែបញ្ចូលលុយទូរសព្ទចាប់ពី 1.25 ដុល្លារ នោះនឹងឈ្នះរង្វាន់ភ្លាមៗ 100% ដែលរង្វាន់មានដូចជារង្វាន់ធំលុយសុទ្ធ ១០,០០០ដុល្លារ លុយសុទ្ធ ១០០ដុល្លារ ទូរស័ព្ទ OPPO Find Series, OPPO Reno Series, Smart Hero II និង អ៊ីនធើណិតរាប់លានរង្វាន់។ ងាយៗ គ្រាន់តែបញ្ចូលលុយ E-Top Up តាម ស្មាតណាស់ ស្មាតវិបសាយ App ធនាគារ និង តាមដៃគូលក់រាយពេញប្រទេស។

2.កម្មវិធីស្មាតណាស់៖ បានណែនាំនូវមុខងារថ្មីពិសេសមួយ គឺការភ្ជាប់គណនី និងកាតធនាគារ ដើម្បីធ្វើអោយមានភាពងាយស្រួលក្នុងការបញ្ចូលលុយទូរស័ព្ទស្មាត បើទោះបីជាលោកអ្នកមិនមានអ៊ីនធើណិតក្នុងទូរស័ព្ទក៏អាចបញ្ចូលលុយបាន។

3.ស្មាតប្រកាសបង្ហាញទូរស័ព្ទស្មាតហ្វូនថ្មី Smart Hero II ដែលជាប្រភេទស្មាតហ្វូន 4G ជាមួយតម្លៃដ៏ពិសេសបំផុតត្រឹមតែ ១៣៩ដុល្លារប៉ុណ្ណោះ ហើយអាចរកទិញបាននៅតាមបណ្តា Smart Shop ជាង ៤០ទីតាំងពាសពេញប្រទេស។

4.គម្រោងថ្មីរបស់ក្រុមហ៊ុនស្មាត ដែលនឹងដាក់អោយប្រើប្រាស់ឆាប់ៗនេះ ហើយផ្ដល់ជូនអតិថិជននូវភាពសម្បូរបែបនៃការប្រើប្រាស់ជាមួយឱកាសឈ្នះទូរស័ព្ទ សាមសុង ទំនើបៗរាប់រយគ្រឿង។

5.កម្មវិធីស្ដាប់តន្ត្រីលេខ ១ នៅកម្ពុជា ភ្លេង (Pleng) ប្រកាសការសហការជាមួយក្រុមហ៊ុន K-pop យក្សរបស់ផលិតកម្ម YG Entertainment ដោយបានបន្ថែមនូវបញ្ជីបទចម្រៀង K-pop ល្បីៗរបស់ក្រុមហ៊ុន YG Entertainment ចូលមកកម្មវិធី ភ្លេង។

បើតាមអ្នកតំណាងដដែលនេះ ក្រុមហ៊ុន Smart នៅតែបន្តការអភិវឌ្ឍ និងពង្រីកសេវាកម្មរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ និងធំជាងនេះទៀតបន្តទៅមុខទៀត ជាមួយចក្ខុវិស័យវែងឆ្ងាយ និងការប្ដេជ្ញាចិត្តខ្ពស់ ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមនាំមុខគេក្នុងប្រទេសកម្ពុជា៕ ដោយ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner