ខណ្ឌច្បារអំពៅ ប្រជុំត្រួតពិនិត្យស្រាវជ្រាវដើម្បីមានវិធានការលើករណីជនបរទេសអន្តោប្រវេសន៍ខុសច្បាប់កាន់កាប់ប្រើប្រាស់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមិនប្រក្រតីខុសច្បាប់

ភ្នំពេញ៖ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យនិងស្រាវជ្រាវដើម្បីមានវិធានការលើករណីជនបរទេសអន្តោប្រវេសន៍ខុសច្បាប់០១ករណីត្រូវបានរកឃើញកាន់កាប់ប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមិនប្រក្រតីខុសច្បាប់ នៅខណ្ឌច្បារអំពៅ នៅបន្ទាប់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឱ្យមានការស្រាវជ្រាវចាត់វិធានការចំពោះមន្រ្តីនគរបាលមូលដ្ឋានមួយចំនួនតូចដែលបានប្រព្រឹត្តអំពើខុសច្បាប់ឃុបឃិតរត់ការធ្វើឯកសារមិនប្រក្រតីជូនដល់ជនបរទេសអន្តោប្រវេសន៍ខុសច្បាប់ បានកាន់កាប់ប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជាថ្នូរនឹងការទទូលបានផលប្រយោជន៍ខុសច្បាប់ ។ នៅគ្រាដែលរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងអនុវត្តយ៉ាងតឹងរឹងជាទីបំផុតលើការងារគ្រប់គ្រងជនបរទេសមករស់នៅប្រទេសកម្ពុជាខុសច្បាប់ ។

កិច្ចប្រជុំបានធ្វើឡើងនាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ប្រព្រឹត្តទៅក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ ទិត វិសិដ្ឋ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ និងលោកឧត្តមសេនីយ៍ទោ លូ រ៉ាបូ ស្នងការរងទទួលជំនួយដឹកនាំការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនិងមានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរងទទួលជំនួយដឹកនាំការិយាល័យគ្រប់ជនបរទេស លោកនាយការិយាល័យជំនាញចំណុះផែនការងារទាំងពីរ លោកអធិការនគរបាលខណ្ឌច្បារអំពៅ និងលោកលោកស្រីមន្រ្តីនគរបាលជំនាញពាក់ព័ន្ធមួយចំនួនទៀតបានចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ ។

ក្នុងកិច្ចប្រជុំគេឃើញលោកឧត្តមនសេនីយ៍ស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌច្បារអំពៅ និងមន្រ្តីនគរបាលជំនាញក៏បានលើកយកបញ្ហាខាងលើមកពិភាក្សាដើម្បីរកវិធានការដោះស្រាយ និងករណីពាក់ព័ន្ធមួយចំនួនទៀតនៃការប្រើប្រាស់ឯកសារបញ្ជាក់ពលរដ្ឋខ្មែរមិនប្រក្រតីខុសច្បាប់ដែលជនបរទេសន្តោប្រវេសន៍ខុសច្បាប់ទទួលបាន ហើយយកទៅធ្វើអត្តសញ្ញាណសញ្ជាតិខ្មែរ ក្នុងនោះក៏ឱ្យមានការស្រាវជ្រាវរកប្រភពបញ្ហាឱ្យបានច្បាស់លាស់ ដើម្បីធ្វើរបាយការណ៍រាយការណ៍ជូនដល់ថ្នាក់លើក្នុងការពិនិត្យសម្រេច ចំពោះករណីជនបរទេសអន្តោប្រវេសន៍ខុសច្បាប់បានកាន់ប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ នៅខណ្ឌច្បារអំពៅ ។

ក្នុងកិច្ចប្រជុំលោកឧត្តមសេនីយ៍ស្នងការរងទទួលផែនការងារទាំងពីរខាងលើ ក៏បានមានប្រសាសន៍លើកឡើងថា៖អនុវត្តតាមស្មារតីអង្គប្រជុំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីកន្លងទៅថ្មីៗនេះ គឺឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យក្រុមការងារផែនការងារអត្តសញ្ញាណកម្ម និងក្រុមការងារផែនការងារអន្តោប្រវេសន៍សហការគ្នាចុះស្រាវជ្រាវភាពមិនប្រក្រតីទៅលើជនបរទេសអន្តោប្រវេសន៍ខុសច្បាប់កាន់កាប់ប្រើប្រាស់សញ្ញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅតាមបណ្តាខណ្ឌមួយចំនួន ដែលបានរកឃើញថាមានមន្រ្តីមូលដ្ឋានខិលខូចមួយចំនួនតូចបានឃុបឃិតលួចលាក់ធ្វើឯកសារមិនប្រក្រតីខុសច្បាប់ជូនដល់ជនបរទេស ខណៈនោះឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏ធ្លាប់បានព្រមាននិងចាត់វិធានការតាមផ្លូវច្បាប់ចំពោះមន្រ្តីនគរបាលមូលដ្ឋានរឺមន្រ្តីជំនាញពាក់ព័ន្ធ ដែលហ៊ានធ្វើឯកសារខ្មែរមិនប្រក្រតីខុសច្បាប់ផ្តល់ជូនជនបរទេសអន្តោប្រវេសន៍ខុសច្បាប់ កាន់កាប់ប្រើប្រាស់ ពីព្រោះបញ្ហានេះបានធ្វើឱ្យប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ប្រទេសជាតិ។

លោកឧត្តមសេនីយ៍ស្នងការរង ក៏បានលើកឡើងណែនាំដល់មន្រ្តីនគរបាលជំនាញខណ្ឌច្បារអំពៅ និងមន្រ្តីនគរបាលជំនាញពាក់ព័ន្ធ ត្រូវមានការប្រុងប្រយ័ត្នបំផុតលើការងារជំនាញរបស់ខ្លួន កុំឱ្យកើតមានដូចបញ្ហាខាងលើតទៅទៀត ធ្វើដូច្នេះដើម្បីចូលរួមពង្រឹងការងារគ្រប់គ្រងជនបរទេស មករស់នៅ ធ្វើការងារខុសច្បាប់នៅព្រះរាជាណាចក្រកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់និង ក្នុងការការពារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សង្គម ឱ្យកាន់តែល្អប្រសើរ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner