គួរឲ្យអាសូរខ្លាំងណាស់!! កុមារីអាយុ១៣ខែលក់ទឹកធុងស្លាប់ ខណៈម្តាយសង្ងំដេកលក់មួយភាំង

ភ្នំពេញ ៖ ពិតជាគួរឲ្យអាសូរខ្លាំងណាស់ ដែលកុមារីទេីបតែអាយុ១៣ខែបានលង់ទឹកធុងក្នុងបន្ទប់ទឹកស្លាប់ខណៈដែលម្តាយដេកលក់មួយភាំង បង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាងនិងអាជ្ញាធរមូលដ្ឋាន កាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួលមួយកន្លែង ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា កុមារីរងគ្រោះឈ្មោះពុធ សង្វា អាយុ ១៣ខែ ម្តាយឈ្មោះ ដា ប៊ែកឃី អាយុ ២២ឆ្នាំ ឪពុកឈ្មោះ ឡោ សំណាង អាយុ ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណេីតនៅភូមិរកាអា ឃុំរកាអា ស្រុកកងមាស ខេត្តកំពង់ចាម ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកេីតហេតុម្តាយនិងកូនបាននៅក្នុងបន្ទប់ជួលតែពីរនាក់ ហេីយម្តាយបានបោកខោអាវហាលហេីយក៏បានសង្ងំដេកលក់មួយភាំង ដោយកូនស្រីរងគ្រោះនៅលេងទឹកក្នុងបន្ទប់ទឹកតែម្នាក់ឯង ។ បន្ទាប់មកកូនប្រុសម្នាក់ទៀតអាយុ៣ឆ្នាំ មកពីកន្លែងយាយលក់ដូរវិញក៏ឃេីញប្អូនដាំក្បាលក្នុងធុងទឹកបាត់ទៅហេីយ ទេីបដាស់ម្តាយឱ្យមេីល។

ប្រភពដដែលបានបន្តថា ភ្លាមៗនោះម្តាយបានយកកូនស្រីទៅមន្ទីរពេទ្យតែជាអកុសលកុមារីរងគ្រោះបានស្លាប់បាត់ទៅហេីយ។ ក្រោយមកទេីបម្តាយរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកពិនិត្យជាក់ស្តែង រួចសមត្ថកិច្ចបានធ្វើឯកសារប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner