អ្នកវិភាគចៅចាក់ស្មុក៖ លទ្ធផលរបស់គណបក្សភ្លើងទៀនក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ បង្ហាញថាទណ្ឌិត សម រង្ស៊ី ចប់ដោយបរិបូណ៌

ភ្នំពេញ៖ លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនាកន្លងទៅ ទោះបីជាមិនទាន់ផ្លូវការ បានបង្ហាញថាគណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទឹកភ្លូកដី និងដឹកនាំជាមេឃុំចៅសង្កាត់ចំនួន១៦៤៨ ឃុំសង្កាត់នៅកម្ពុជា ខណៈគណបក្សភ្លើងទៀនដែលមានទណ្ឌិត សម រង្ស៊ី និងគូកនជួយឃោសនាដោយខុសច្បាប់ និងកុហកអ្នកគាំទ្រខ្លួនថា គណបក្សភ្លើងទៀននិងខ្មោចគណបក្សសង្គ្រោះជាតិគឺតែមួយ ឬថាគណបក្សភ្លើងទៀនជាដួងព្រលឹងរបស់ខ្មោចគណបក្សសង្គ្រោះជាតិ បានចាញ់ការបោះឆ្នោតនេះ។

ការចាញ់ឆ្នោតរបស់បក្សភ្លើងទៀនក៏បានបង្ហាញថាប្រជាប្រិយភាព ទណ្ឌិត សម រង្ស៊ី បានធ្លាក់ចុះយ៉ាងគំហុក និងគ្មានសង្ឃឹមនឹងស្រោចស្រង់បានឡើយ។ លទ្ធផលនេះក៏បានធ្វើឱ្យទណ្ឌិត សម រង្ស៊ី និងបក្ខពួករបស់ខ្លួនដែលបានយកបក្សភ្លើងទៀនជាឈ្នាន់ដើម្បីជួយស្រោចស្រង់ សង្គ្រោះជីវិត នយោបាយដ៏លិចលង់របស់ខ្លួន ជួបនូវបរាជ័យសាជាថ្មីម្តងទៀត និងធ្វើឱ្យក្តីសង្ឃឹមរបស់ពួកគេបាត់បង់សាជាថ្មី និងរលាយខ្សុលដូចអំបិលត្រូវទឹក ខណៈគ្មានការគាំទ្រពីប្រជាពលរដ្ឋដូចពួកគេអួតអាង និងម្យ៉ាងអាយុរបស់អ្នកនយោបាយអង្ករកំប៉ុងទាំងនោះកាន់តែដល់វ័យជ្រេ និងគ្មានក្តីសង្ឃឹម នឹងស្រោចស្រង់ឡើងវិញបាន។ គេនៅចាំថាមុនពេលបោះឆ្នោត សម រង្ស៊ី ដែលតែងតែបោកប្រាស់ប្រជាពលរដ្ឋលើរឿងវិលត្រឡប់ចូលមកកម្ពុជាវិញដើម្បីប្រមូលស្រោមសំបុត្រនោះ ប្រកាសថាស្ថានការណ៍នយោបាយ នឹងប្រែប្រួលថ្មី ហើយ
ខ្លួននឹងអាចវិលចូលស្រុកវិញ ក្រោយការបោះឆ្នោតរួច។ ហេតុដូច្នះបានជាពលរដ្ឋខ្មែរទូទៅដឹងថា ការជាន់ទូក ២ របស់សម រង្ស៊ី ដែលភ្ជាប់ខ្លួននឹងគណបក្សភ្លើងទៀនផង និងកាន់តំណែងជាប្រធានស្តីទីខ្មោចគណបក្សសង្គ្រោះផង គ្មានអ្វីក្រៅពីបំពេញមហិច្ឆតានយោបាយសម្រាប់ជួយខ្លួននោះទេ។

តើអ្វីដែលជាសេណារីយ៉ូបន្ទាប់របស់ សម រង្ស៊ី ក្រោយគណបក្សភ្លើងទៀនបរាជ័យក្នុងការបោះឆ្នោត? ទណ្ឌិត សម រង្ស៊ី ដែលគេស្គាល់ថាជាមនុស្សមាន«ចិត្តជាទេវទ័ត មាត់ជាទេវតា» និងជាអ្នកដែលធ្វើនយោបាយបែបប្រជោនិយម និងប្រើប្រាស់វោហារសាស្ត្រញុះញង់ស្អប់ខ្ពើមជាតិសាសន៍នឹងដឹកនាំនិងបញ្ជាពីក្រោយខ្នងគណបក្សភ្លើងទៀនបន្តទៀត ទោះដឹងថាខុសច្បាប់ស្តីពីគណបក្សនយោបាយក្តី។ ទណ្ឌិត សម រង្ស៊ី នឹងប្រើប្រាស់លទ្ធផលដែលគណបក្សភ្លើងទៀន ទទួលបានអាសនៈជាង ២១៩៣ ដើម្បីចិញ្ចឹមចលនាសម្រាប់ ឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ នៅឆ្នាំ២០២៣ទៀតដោយឃោសនាបែបប្រជាភិថុតថា អាសនៈដែលទទួលបាននេះគឺនៅសល់ពីការលួចបន្លំ និងឃោសនាថាការបោះឆ្នោតមិនត្រឹមត្រូវនិងយុត្តិធម៌ ត្រូវតែខិតខំប្រឹងប្រែងបន្តទៀតដើម្បីជ័យជម្នះនៅឆ្នាំ២០២៣។ ប៉ុន្តែជនរួមជាតិអាចកត់សម្គាល់ថាបាន «សម រង្ស៊ី និងក្រុមប្រឆាំងជ្រុលនិយមមិនដែលប្រកាសបដិសេធលើដំណើរការបោះ ឆ្នោតម្តងឡើយ ប៉ុន្តែពេលដែលដឹងថាខ្លួនចាញ់ការបោះឆ្នោត ទើបសម រង្ស៊ី និងក្រុមបក្ខពួកចេញមុខចោទប្រកាន់មួលបង្កាច់ថាដំណើរការបោះឆ្នោតប្រព្រឹត្តទៅមិនសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្រោមការគំរាមកំហែង និងសម្លុត។

ជាការចោប្រកាន់ដដែលៗមានលក្ខណៈជាប្រពៃណីរបស់ក្រុមប្រឆាំង។ ប៉ុន្តែសួរថាក្រុមប្រឆាំងជ្រុលនិយមចោទដូច្នេះ តើពួកគេបោះបង់ ចោលអាសនៈទេ? គឺមិនដែលទាល់តែសោះ ពួកគេតែងតែអនុវត្តនូវគោលការណ៍ «១មិន ៣ យក» គឺ មិនទទួលស្គាល់ស្គាល់លទ្ធផលបោះឆ្នោត តែទទួលយកអាសនៈ ទទួលយកអភ័យឯកសិទ្ធិសភា ព្រឹទ្ធសភា និងទទួលយកប្រាក់ខែ។ ករណីនេះ សុន ឆ័យ ដែលជាអនុប្រធានមិនទាន់ស្របច្បាប់របស់គណ បក្សភ្លើងទៀន បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៦ ខែមិថុនាថា គណបក្សភ្លើងទៀននឹងទទួលយកអាសនៈក្រុមប្រឹក្សាដែលខ្លួនទទួលបាន។ នេះជាចរិតមេមាន់របស់ក្រុមប្រឆាំងនៅកម្ពុជា ហើយក៏ជាចរិតហ្ស៊ីនដែល សម រង្ស៊ី និងបក្ខពួកបានបង្កើតឡើងរៀងរាល់ពេលបោះឆ្នោត និងឡាំប៉ាដើម្បីចរចាទាមទារតំណែង។ ពួកគេបានត្រឹមនិយាយស្នេហាជាតិតែមាត់ប៉ុណ្ណោះ តែធាតុពិតជាអ្នកយកនយោបាយធ្វើអាជីវកម្ម និងបម្រើផលប្រយោជន៍បក្ខពួកខ្លួនតែប៉ុណ្ណោះ គ្មានស្នេហាជាតិកណ្តាលផេះអីទេ!

សេណារីយ៉ូរបស់ទណ្ឌិត សម រង្ស៊ី មួយទៀតគឺការលេបយក កម្លាំងទាំងអស់របស់ខ្មោចគណបក្សសង្គ្រោះជាតិមកគ្រប់ គ្រង និងព្យាយាមផាត់ កឹម សុខា ចេញពីឆាកនយោបាយ ឬធ្វើយ៉ាងណាក្តោបយកកម្លាំង កឹម សុខា នៅមូលដ្ឋានឱ្យបានច្រើន ព្រោះគេដឹងថា កម្លាំងស្មោះនឹងកឹម សុខា នៅមូលដ្ឋាន មិនបានចូលរួមជាមួយបក្សភ្លើងទៀនទេ។ សម រង្ស៊ី បានប្រាប់អ្នកគាំទ្ររបស់ខ្លួនថា មិនអាចរង់ចាំ ការរស់ឡើងវិញរបស់ខ្មោចគណបក្សសង្គ្រោះជាតិឡើយ តែត្រូវមានព្រលឹងស្នងដើម្បីបង្កើតមូលដ្ឋាននយោបាយមួយ។ ការលួចយកគណបក្សភ្លើងទៀនទៅចូលរួមការបោះឆ្នោត និង យកឈ្មោះបក្សភ្លើងទៀនមកចូលរួមបោះឆ្នោតត្រូវបានក្រុម ស្និទ្ធនឹងកឹម សុខា បានចេញមកបរិហារនិងចាត់ទុកថាទណ្ឌិត សម រង្ស៊ី ក្បត់សម្ព័ន្ធមិត្រ និងធ្វើនយោបាយទុច្ចរិតដែលយកទាំងឈ្មោះខ្មោចបក្ស និងឈ្មោះ កឹម សុខាមកឃោសនា បោកប្រាស់អ្នកគាំទ្រខ្លួន។ សុន ឆ័យ បានលើកឡើងពីបញ្ហា ចោទប្រកាន់នេះ និងថែមទាំងវាយប្រហារលើ តាំង សារ៉ាដា នៃវិទ្យុឌឹខេមបូឌា ដេលីថាមានភាពលម្អៀងលើក្រុមកឹម សុខា និងបានអនុញ្ញាតឱ្យមានការវាយប្រហារគ្មានសំចៃមាត់។ ដូច្នេះ សម រង្ស៊ី នឹងប្រើប្រាស់បន្ទាយនយោបាយថ្មីជ្រកក្រោមស្លាកបក្សភ្លើង ទៀនដើម្បីអូសទាញកម្លាំង កឹម សុខា និយម ដើម្បីអាចបង្កើន ឥទ្ធិពលសម្រាប់ខ្លួន។

ទណ្ឌិត សម រង្ស៊ី នៅតែចិញ្ចឹមសេចក្តីសង្ឃឹមថា ការកសាងកម្លាំងនយោបាយរឹងមាំក្រោមបក្សភ្លើងទៀន នឹង អាចជួយសង្គ្រោះជីវិតនយោបាយខ្លួន និងបង្កើតជាទម្ងន់នយោបាយសម្រាប់ការចរចាជាមួយគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែទណ្ឌិត សម រង្ស៊ី អាចភ្លេចខ្លួនថាពេលនេះខ្លួនជាអ្នកនយោបាយមានទោស ដែលជាគ្រោះសម្រាប់ បក្សភ្លើងទៀនប្រឈមមុខនឹងការអនុវត្តច្បាប់ជាយថាហេតុ និងម្យ៉ាងទៀត សម រង្ស៊ី មិនអាចទស្សន៍ទាយទឹកចិត្តអ្នកគាំទ្រ កឹម សុខា បានឡើយ ហើយមិនប្រាកដថា ប្រើឈ្មោះបក្សភ្លើងទៀនទៅអូសទាញក្រុមស្មោះនឹង កឹម សុខា បានដែរ។ ម្យ៉ាងទៀត កម្លាំងមូលដ្ឋានក៏បានបាត់បង់ជំនឿទុកចិត្តលើ សម រង្ស៊ី ជាច្រើនមកហើយដោយសារតែទណ្ឌិតរូបនេះធ្វើតែនយោបាយបោកប្រាស់សកម្មជនខ្លួនឯង និងពោរពេញដោយការភូតកុហក និងប្រជាភិថុតិដែលធ្វើឱ្យការធ្វើនយោ បាយរបស់ខ្លួនកាន់តែយូរ បាត់បងអ្នកគាំទ្រទៅបាត់ទៅ។ អ្នកខ្លះអស់ទឹកចិត្តនឹងតស៊ូនយោបាយក្រោមវោហារសាស្ត្របោកប្រាស់។

សេណារីយូមួយទៀតដែល សម រង្ស៊ី គ្រោងនឹងធ្វើដែរគឺរុញឱ្យមានការរំលាយគណបក្សភ្លើងទៀន ដើម្បីខ្លួនអាចមានលេសជាថ្មីធ្វើនយោបាយប្រឆាំងកម្ពុជា ក្នុងយុទ្ធសាស្ត្របំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កៀរគរសម្ពាធមកលើរាជរដ្ឋាភិបាល និងចោទគណបក្សប្រជាជនកម្ពុជាថាជាអ្នកសម្លាប់ប្រជាធិបតេយ្យ។ ក្រុមប្រឆាំងតែងតែប្រើនយោបាយ ជាជនរងគ្រោះតូបនីយកម្ម មានន័យថាទោះបីជាពួកគេបំពានច្បាប់តែក៏តាំងខ្លួនថាជាជនរងគ្រោះ ហើយរដ្ឋាភិបាលគឺជាអ្នកខុស។ កន្លងទៅនេះ ពួកគេបានគំរាមស្ថាប័ន គ.ជ.ប និងមួលបង្កាច់សព្វបែបយ៉ាងក្រោមលេសនយោបាយ។ ទណ្ឌិតរូប នេះនឹងព្យាយាមញុះញង់ដើម្បីឱ្យមានការប្តឹងណាមួយប្រឆាំងនឹងគណបក្សភ្លើងទៀន និងធ្វើនយោបាយបំផ្លាញកម្ពុជា វាយបំបែកឆ្នាំងបាយពលរដ្ឋខ្មែររហូតដល់ដង្ហើមចុងក្រោយ។ ចរិតរបស់ សម រង្ស៊ី ជាអ្នកនយោបាយឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ ហើយសម រង្ស៊ី នឹងមិនសប្បាយចិត្តនឹងជោគជ័យរបស់នរណាម្នាក់ ឬបក្សណាមួយក្រៅពីខ្លួន និងបក្សខ្លួនឡើយ។ ចរិតសម រង្ស៊ី គឺបើខ្លួនមិនបានផលប្រយោ ជន៍ទេ គឺត្រូវកម្ចាយបំផ្លាញចោលតែម្តង។ ចៅចាក់ស្មុកគ្រាន់តែផ្តល់យោបល់ជូនទណ្ឌិត សម រង្ស៊ី ថា សម រង្ស៊ីលោតកាន់តែខ្លាំង កសាងកំហុសនយោបាយកាន់តែច្រើន ហើយចុងក្រោយនៃជីវិតនយោបាយរបស់ខ្លួននៅសល់ត្រឹមកឹរ្តិ៍ឈ្មោះអសោចជាជនក្បត់ជាតិតពូជពីឪដល់កូន។ ឥឡូវនេះ សម រង្ស៊ី ក៏បានបញ្ចប់ជីវិតនយោបាយរបស់ខ្លួនបណ្តើរៗហើយដែរ៕

ដោយចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner