ថ្នាក់ដឹកនាំ និងបុគ្គលិក ខ្មែរ ប៊ែវើរីជីស និង ជីប ម៉ុង ១៧៦នាក់ ស្ម័គ្រចិត្តបរិច្ចាគឈាម ក្នុងយុទ្ធនាការ “ផ្ដល់ឈាម ដើម្បីឲ្យ ពិភពលោក រស់រានមានជីវិត”

ភ្នំពេញ៖ ក្រុមហ៊ុន ខ្មែ ប៊ែវើរីជីស នៅថ្ងៃទី០៩ មិថុនា ២០២២ បានរៀបចំ យុទ្ធនាការ “ផ្ដល់ឈាម ដើម្បីឲ្យពិភពលោករស់រាន មានជីវិត” និងដើម្បីចូលរួមអបអរសាទរ ទិវាពិភពលោក នៃអ្នក បរិច្ចាគឈាម ក្រោមកិច្ចសហការដោយផ្ទាល់ជាមួយ មជ្ឈមណ្ឌល ជាតិផ្ដល់ឈាមនៃក្រសួងសុខាភិបាល ដោយមានថ្នាក់ដឹកនាំ និងបុគ្គលិកចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តសរុបចំនួន ១៧៦នាក់។

លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមាន ប្រសាសន៍ថា៖ បេសកកម្មបរិច្ចាគឈាម សង្គ្រោះជីវិត បានបញ្ចប់ដោយជោគជ័យ ព្រោះចំពោះ ខ្មែរ ប៊ែវើរីជីស ក៏ដូចជា ថ្នាក់ដឹកនាំ រួមទាំងបុគ្គលិកទាំងអស់ ចាត់ទុក ការទទួលខុសត្រូវក្នុងសង្គមជាចក្ខុវិស័យមួយសំខាន់ ជាពិសេសការ បរិច្ចាគឈាមសង្គ្រោះជីវិតនេះជាទង្វើមួយបញ្ជាក់ពីការផ្សារភ្ជាប់សកម្មភាពផ្តល់ត្រលប់ទៅសង្គមវិញរបស់ក្រុមហ៊ុនជាមួយបុគ្គលិកទាំងអស់ លើសពីនេះឆ្លើយតបទៅនឹងតម្រូវការជួយ សង្គ្រោះជីវិត មនុស្សនៅក្នុងប្រទេស។

គួរបញ្ជាក់ផងដែរថា កម្មវិធីបរិច្ចាគឈាម របស់ ខ្មែរ ប៊ែវើរីជីស រៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកទឹកចិត្តបុគ្គលិក របស់យើងផ្ទាល់ចូលរួមជាមួយកិច្ចការសង្គម ព្រមទាំងចូលរួម ផ្គត់ផ្គង់បន្ថែមនូវកង្វះខាតឈាមក្នុងការប្រើប្រាស់ជាប្រចាំនាពេលបច្ចុប្បន្ន ៕ ដោយ៖គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner