ឃ្លាំងស្តុកគ្រឿងសំណង់មួយកន្លែងនៅខណ្ឌចំការមន ត្រូវបានអគ្គិភ័យឆេះអស់ស្ទើរទាំងស្រុង

ភ្នំពេញ៖ ឃ្លាំងស្តុកគ្រឿងសំណងមួយកន្លែង ត្រូវបានអគ្គិភ័យឆាប ឆេះអស់ស្ទើរទាំងស្រុង។ ហេតុការណ៍នេះ បានកើតឡើងនៅ វេលាម៉ោង៥ជាងល្ងាច ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ នៅចំណុច ឃ្លាំងស្តុកគ្រឿងសំណង់ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៤៤៦ សង្កាត់ទួលទំពុងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌នៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា ដំបូង គេបាន ឃើញមានអណ្ដាតភ្លើង និងមានផ្សែងហុយខ្មួលខ្មាញ ចេញពីខាងក្នុងឃ្លាំង។បន្ទាប់មក ឃើញកម្មកររត់ចេញពី ខាងក្នុងស្រែកឆោឡោឱ្យជួយ។ រួចភ្លាមៗនោះ កម្លាំង សមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកើតហេតុខាងលើ និងបានទាក់ទងទៅកម្លាំងនគរបាលជំនាញការិយាល័យបង្ការ និងពន្លយ់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដើម្បីជួយអន្តរាគមន៍ បាញ់ទឹកពន្លត់។

លោកវរ:សេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាល បង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាល បានឱ្យដឹងថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញលំបាកក្នុងការជួយអន្តរាគមន៍ ឱ្យទាន់ពេលវេលា ដោយផ្លូវតូចចង្អៀត ហើយអណ្ដាតភ្លើង ឆាបឆេះលឿន ទើបបណ្ដាលឱ្យដំបូលឃ្លាំងបាក់ស្រុត និងខាង ជំនាញលំបាក ក្នុងការចូលទៅបាញ់ទឹកពន្លត់។ តែសំណាងល្អ ក្នុងករណីអគ្គិភ័យនេះ មិនបណ្ដាលឱ្យឆេះដាលរាលដល់ផ្ទះបងប្អូន ប្រជាពលរដ្ឋឡើយ។

លោកនាយការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាល បានបន្តទៀតថា ក្នុងករណីគ្រោះ អគ្គិភ័យនេះ កម្លាំងជំនាញមិនទាន់អាចសន្និដ្ឋានបានថា មានមនុស្សរងរបួសស្លាប់ឬអត់នៅឡើយនោះទេ និងទំហំ នៃការខូចខាតអស់ស្ទើរទាំងស្រុង។មូលហេតុ នៃការឆាប់ ឆេះសន្និដ្ឋានជំហានដំបូងគឺអាចបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។

ក្នុងប្រតិបត្តិការនេះ គេសង្កេតឃើញថា មានរថយន្តពន្កត់ អគ្គិភ័យ ជាច្រើនអង្គភាព បានចុះមកដល់ទីតាំងកើតហេតុ រួមមានរថយន្តទី ក្រុងអូឡាំព្យា រថយន្តក្រសួងមហាផ្ទៃ រថយន្តកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ រថយន្តការិយាល័យបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងប្រើប្រាស់អស់រថយន្តជាច្រើនគ្រឿងទើបបាញ់ទឹកពន្លយ់ឱ្យរលត់ទៅវិញជាស្ថាពរ៕ ដោយ ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner